ខេត្តបន្ទាយមានជ័យ,ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០៖ ឯកឧត្តម ខេង ស៊ុម ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការខួបទី ១៥៧ ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ សម្រាប់ខេត្តបន្ទាយមានជ័យ ពិធីនេះធ្វើនៅសាលាខេត្តបន្ទាយមានជ័យ ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចការកៀងគររកមូលនិធិពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជននានា ដើម្បីចូលរួមជាកម្លាំងមនុស្សធម៌ ក្នុងការឆ្លើយតបដល់ជនរងគ្រោះ ងាយរងគ្រោះដូចជា ចាស់ជរាឥតទីពឹង ជនពិការ ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនក្រីក្រមានជំងឺរាំរ៉ៃ។ល។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា ៖ យោងសេចក្តីប្រកាសព័ត៌មានលេខ ០៤៦/២០ កក្រក.ទទ ចុះថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ របស់កាកបាទក្រហមកម្ពុជា ស្តីពីការផ្អាកប្រារព្ធពិធីអបអរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។
យោងលិខិតណែនាំលេខ ០៣៩ កក្រក.ទទ ចុះថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ របស់កាកបាទក្រហមកម្ពុជា ស្តីពីការកៀងគររកមូលនិធិតាមបណ្តាសាខា ក្នុងឪកាសអបអរខួបទី ១៥៧ ( ៨ ឧសភា ឆ្នាំ២០២០)។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា ៖ យោងតាមសេចក្តីប្រកាសណែនាំទាំងពីរខាងលើនេះ ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកការប្រារព្ធមេទ្ទីង អបអរខួបលើកទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ “ ដើម្បីចូលរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា ( កូវីដ ១៩ ) មកលើប្រជាពលរដ្ឋរបស់យើង និងការឆ្លើយតបទៅនឹងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យប្រជាពលរដ្ឋយើងនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ ដ៏កាចសាហាវនេះ។
ទោះបីសាខាមិនបានរៀបចំពីធីមេទ្ទីង អបអរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី តែសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅតែកៀងគររកមូលនិធិ និងស្វាគមន៏ការចូលរួមបរិច្ចាគនូវថវិកា សម្ភារៈ ដោយស្ម័គ្រចិត្តពីព្រះតេជគុណ ឯកឧត្តម លោកជំទាវ មន្រ្តីរាជការនៃស្ថាប័នរដ្ឋនិងវិស័យឯកជនដូចដែលធ្លាប់បានធ្វើកាលពីបណ្តាឆ្នាំកន្លងទៅដែរ៕
កិច្ចប្រជុំផ្សព្វផ្សាយផែនការខួបទី ១៥៧ ទិវាអន្តរជាតិកាកបាទក្រហមខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យ,ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០៖ ឯកឧត្តម ខេង ស៊ុម ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការខួបទី ១៥៧ ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ សម្រាប់ខេត្តបន្ទាយមានជ័យ ពិធីនេះធ្វើនៅសាលាខេត្តបន្ទាយមានជ័យ ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចការកៀងគររកមូលនិធិពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា សប្បុរសជននានា ដើម្បីចូលរួមជាកម្លាំងមនុស្សធម៌ ក្នុងការឆ្លើយតបដល់ជនរងគ្រោះ ងាយរងគ្រោះដូចជា ចាស់ជរាឥតទីពឹង ជនពិការ ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនក្រីក្រមានជំងឺរាំរ៉ៃ។ល។ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា ៖ យោងសេចក្តីប្រកាសព័ត៌មានលេខ ០៤៦/២០ កក្រក.ទទ ចុះថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ របស់កាកបាទក្រហមកម្ពុជា ស្តីពីការផ្អាកប្រារព្ធពិធីអបអរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។យោងលិខិតណែនាំលេខ ០៣៩ កក្រក.ទទ ចុះថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ របស់កាកបាទក្រហមកម្ពុជា ស្តីពីការកៀងគររកមូលនិធិតាមបណ្តាសាខា ក្នុងឪកាសអបអរខួបទី ១៥៧ ( ៨ ឧសភា ឆ្នាំ២០២០)។ឯកឧត្តម អ៊ុំ រាត្រី បន្តថា ៖ យោងតាមសេចក្តីប្រកាសណែនាំទាំងពីរខាងលើនេះ ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកការប្រារព្ធមេទ្ទីង អបអរខួបលើកទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ “ ដើម្បីចូលរួមចំណែកយ៉ាងធំធេង ក្នុងការទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា ( កូវីដ ១៩ ) មកលើប្រជាពលរដ្ឋរបស់យើង និងការឆ្លើយតបទៅនឹងការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យប្រជាពលរដ្ឋយើងនៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ ដ៏កាចសាហាវនេះ។ទោះបីសាខាមិនបានរៀបចំពីធីមេទ្ទីង អបអរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី តែសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅតែកៀងគររកមូលនិធិ និងស្វាគមន៏ការចូលរួមបរិច្ចាគនូវថវិកា សម្ភារៈ ដោយស្ម័គ្រចិត្តពីព្រះតេជគុណ ឯកឧត្តម លោកជំទាវ មន្រ្តីរាជការនៃស្ថាប័នរដ្ឋនិងវិស័យឯកជនដូចដែលធ្លាប់បានធ្វើកាលពីបណ្តាឆ្នាំកន្លងទៅដែរ៕ណុប រក្សា
Posted by SEATV News 24 Hours on Wednesday, 29 April 2020





