នៅព្រឹកថ្ងៃពុធ ១៥ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត Yassir Mohamed Ali ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋស៊ូដង់ប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធី និងមធ្យោបាយនានា ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាន និងស៊ូដង់ ឱ្យកាន់តែប្រសើរ ដើម្បីឱ្យប្រជាជនទាំងសងខាងទទួលបានផលប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។