លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃ២២ ខែសីហា នេះ អំឡុងឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥១លើក បណ្តាលឱ្យមានមនុស្សស្លាប់ ២១នាក់ និងរបួសធ្ងន់ ស្រាល ៧០នាក់ ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ដើមចមដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរមិនគោរពសិទ្ធិអាទិភាព ៣១ភាគរយ កត្តាល្បឿន២៤ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ បត់មិនប្រយ័ត្ន១០ភាគរយ កត្តាយានយន្ត១០ភាគរយ វ៉ាជែង៦ភាគរយ និងកត្តាគ្រឿងស្រវឹង៤ភាគរយជាដើម៕
Sam Ang





