(ខេត្តពោធិ៍សាត់,ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១)៖ រថយន្តស៊េរីទំនើប១ គ្រឿង បោះពួយក្នុងល្បឿនលឿនបានបុកជនជាតិចិន២នាក់ស្លាប់។
ហេតុ ការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៣ និង៣៣នាទីទាប ភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចលើផ្លូវចាក់បេតុង ខាងមុខអគារ ក្រុមហ៊ុន ចិន ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។បន្ទាប់ពី
កើតហេតុជនបង្កបានរួចរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែង។
សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះ បង្កឡើងដោយ រថយន្តម៉ាក Bentlev (បេនលីព័ណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2E-3333 បើកបរ ដោយបុរសមិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងល្បឿនលឿន ហើយ បាន បុកជនជាតិចិន កំពុងដើរនៅលើផ្លូវ បណ្តាលឱ្យស្លាប់ចំនួន២នាក់ ។
ម្នាក់ ឈ្មោះ WANG CHONG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិននិងម្នាក់ទៀត ឈ្មោះ ZENG BTAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនទាំង២នាក់មាន មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងក្រុមហ៊ុនចិនភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បន្តថា ក្រោយពេលកើតហេតុ ជនបង្កបានរត់គេចខ្លួន បាត់ស្រមោលដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមហ៊ុនរៀបចំចាត់ចែង។ ចំពោះរថយន្តបង្កត្រូវបានរក្សាទុកនៅប៉ុស្តិ៍ឃុំថ្មដា រង់ចាំម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយ៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)






