បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែសីហា ឲ្យដឹងថា ភាគីទាំងពីរកម្ពុជា-ជប៉ុន បានសម្តែងការពេញ ចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងបានឯក ភាពគ្នា បន្តពូនជ្រុំឱ្យកាន់តែល្អប្រសើរ ថែមទៀត។
ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំង២ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ភាគីទាំងពីរបានឯកភាពឲ្យបើកឡើងវិញតាមដំណាក់កាល និងជាបណ្តើរៗនូវការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា និងជប៉ុន សម្រាប់អ្នកដំ ណើរក្នុងគោលដៅបំពេញការងារ និងធុរកិច្ច ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ជំងឺរាត ត្បាត ។
ភាគីទាំងពីរ នឹងធ្វើការជាមួយ អាជ្ញាធរមានសមត្ថកិច្ចរៀងខ្លួនដើម្បីចាប់ផ្តើមការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយ:ពេលយូរលើស១៤ថ្ងៃ “ច្រកចូលសម្រាប់ការស្នាក់ នៅ» នៅដើមខែកញ្ញា ឆ្នាំ២០២០ និងពន្លឿនកិច្ច ពិភាក្សា ពីការអនុវត្តការធ្វើដំណើរឆ្លងដែនសម្រាប់ការស្នាក់នៅរយៈពេលខ្លីជាង១៤ថ្ងៃ “ច្រកសម្រាប់ធុរកិច្ច។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងដែរថា កម្ពុជា បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបន្តផ្តល់ជំនួយដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា។ ឯកឧត្តម ម៉ូតេហី្គ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តគាំទ្រកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញដំណើរការលទ្ធិប្រជាធិប តេយ្យ លើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជាលើ គ្រប់វិស័យ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីដំណើរការអនុវត្តគម្រោងសំខាន់ៗនៅកម្ពុជា រួមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហ នុ និងផ្លូវជាតិលេខ៥ ដែល នឹងរួមចំណែ កដល់ការពង្រី កសកម្មភាពវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈ ដែលកម្ពុជាបានប្តេជ្ញាបន្តខិតខំកែលំអបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរឡើងថែមទៀត។
ភាគីទាំងពីរ ក៏បានសម្តែងសេចក្តីប្រាថ្នារួមក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរ ណ៍ សុខាភិបាល អប់រំ និងវប្បធម៌។
ភាគីជប៉ុន បានសម្តែងនូវឆន្ទៈគាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសមត្ថ ភាព ឧស្សាហកម្មកែឆ្នៃកសិផល និងឧស្សាហកម្មប្រើបច្ចេក វិទ្យាទំនើប និងពង្រីកកិច្ចសហប្រ តិបត្តិការអភិរក្ស ប្រាសាទ បុរាណនៅកម្ពុជា។
ភាគីកម្ពុជា បានសម្តែងការពេញចិត្តចំពោះសកម្មភាពជំរុញការប្រាស្រ័យ ទាក់ទងផ្នែកវប្បធម៌ និងអប់រំ របស់ការិយា ល័យទំនាក់ទំនងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន នៅ ភ្នំពេញ ហើយស្វាគមន៍ឱ្យការិយា ល័យនេះបន្តតាំងនៅជាអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា៕