អ៊ុយក្រែនបាននិយាយថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធរ៉ុកែតហ៊ីម៉ា (HIMARS) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញឃ្លាំងរំសេវរបស់រុស្ស៊ីចំនួន ៥០ចាប់តាំងពីបានទទួលអាវុធកាលពីខែមុន ខណៈដែលរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញឃ្លាំងរំសេវហ៊ីម៉ា (HIMARS) នៅក្នុងតំបន់ខែមែលនីស្គី( Khmelnytskyi) របស់ប្រទេសអ៊ុយក្រែន។ទី ក្រុងមូស្គូធ្លាប់បាននិយាយថា ខ្លួនបានបំផ្លាញប្រព័ន្ធរ៉ុកែតកាំភ្លើងធំចល័តជាច្រើន ដែលផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែនដោយលោកខាងលិច នៅក្នុងការអះអាងដែលត្រូវបានបដិសេធដោយទីក្រុងគៀវ( Kyiv )។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក រែសនីខូវ (Reznikov) បានគូសបញ្ជាក់អំពីផលប៉ះពាល់កាន់តែខ្លាំងឡើងដែលរ៉ុកែតហ៊ីម៉ា (HIMARS) ហាក់ពេលអ៊ុយក្រែនព្យាយាមវាយលុកការឈ្លានពានរបស់រុស្ស៊ី។ លោក រែសនីខូវបាននិយាយថា នាវិកកាំភ្លើងធំអ៊ុយក្រែន បានធ្វើការវាយប្រហារលើគោលដៅច្បាស់លាស់ទៅលើស្ពានជាច្រើន។ គាត់មិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែទំនងជាសំដៅទៅលើការឆ្លងទន្លេចំនួនបីនៅក្នុងតំបន់ឃឺសិន( Kherson ) ដែលកាន់កាប់ដោយរុស្ស៊ី។
គួរបញ្ជាក់ឲ្យដឹងដែរថា អ៊ុយក្រែនបានទទួលរថពាសដែកប្រឆាំងយន្តហោះ ជីផាត (Gepard )ចំនួន ៣គ្រឿង ដែលជាការរំពឹងទុកដំបូងក្នុងចំណោម ១៥គ្រឿង ។ HIMARS គឺជាឧបករណ៍បាញ់គ្រាប់រ៉ុកែតទម្ងន់ស្រាលបច្ចេកវិទ្យាខ្ពស់ដែលត្រូវបានបំពាក់ដោយកង់ ដែលផ្តល់ឱ្យវាកាន់តែមានភាពរហ័សរហួន និងអាចបត់បែនបាននៅលើសមរភូមិ៕






