ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រអត់ស្លាកលេខមួយគ្រឿងបានបុកបង្កាន់ដៃស្ពានអាកាស ៧មករា ពេញទំហឹងរួចព្យាយាមបើករត់ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏ដូចជាកម្លាំងសមត្ថ កិច្ចផ្នែកចរាចរណ៍ប្រចាំការនៅក្រោមស្ពានអាកាសដេកកាក់ជាប់បានមកវិញ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង ៣០ នាទីយប់ថ្ងៃទី ១ខែឧសភាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាស ៧មករាខាងកើត តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ មូុគ្រឿងពណ៌ខ្មៅអត់ស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ ដៃស្ពានអាកាសពេញកំហឹងឲ្យរថយន្តខ្ទេចផ្នែកខាងមុខបែកហូរប្រេងម៉ាស៊ីនពេញផ្លូវរួចព្យាយាមបើករត់បានប្រមាណជាង ១០០ ម៉ែត្រត្រូវបានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថ កិច្ចផ្នែកចរាចរណ៍ប្រចាំការនៅក្រោមស្ពានឃើញកាក់ជាប់បានទាំងរថយន្តនិងអ្នកបើកបរ។
ក្រោយកើតហេតុសមត្ថ កិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
Posted by SEATV News 24 Hours on Friday, 1 May 2020





