នៅព្រឹកថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Anne-Marie Trevelyan អនុរដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រសួងការបរទេសអង់គ្លេស។
ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈរិះរកវិធី និងមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូកិច្ចសន្ទនាអាស៊ាន-អង់គ្លេស ព្រមទាំងបានពិភាក្សាអំពីការត្រៀមសម្រាប់ទស្សនកិច្ចការងាររបស់ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន ទៅចក្រភពអង់គ្លេស នៅខែវិច្ឆិកា ខាងមុខ។






