នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យឯកឧត្តម Ashraf Mohamed Moguib Sultan ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំអាស៊ាន ចូលជម្រាបលា។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ រកមធ្យោបាយដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងអេហ្ស៊ីប ជាពិសេសក្នុងវិស័យជាក់លាក់នានា ដែលជាការចាប់អារម្មណ៍ និងផ្តល់ប្រយោជន៍រួម។






