កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៩ ខែមេសា បានអញ្ជើញដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ភូមិ ចុះត្រួតពិនិត្យកន្លែងត្រៀមធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ (covid 19) ។
ទីតាំងនេះស្ថិតនៅក្នុងភូមិអូរអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាសំណង់របស់អ្នកបច្ចេកទេសសាងសង់ទំនប់តាសាលជនជាតិឥណ្ឌា មានផ្ទៃដី ១០ ហិកតា មានអាគារសរុប ២៤អាគារ ដែលមានសមត្ថភាព អាចផ្ទុកអ្នកជំងឺបានប្រហាក់ប្រហែល ១០០នាក់៕






