កម្រាលថ្មភក់ប្រវែង៩០ម៉ែត្រដែលជាស្រទាប់ខាងលើនៃស្ពានហាលប្រាសាទអង្គរវត្តសម្រាប់ដើរនឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី។
លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ បាននិយាយថាមកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះសម្រេចបានស្ទើរ ១០០ភាគ រយ។
រីឯការងាររៀបចំកម្រាលផ្លូវដើរទៅភ្ជាប់នឹងកម្រាលដែលខាងសាកលវិទ្យាល័យសូហ្វីយ៉ាជួសជុលរួចរាល់នោះបានសម្រេចបាន៩០ភាគរយហើយ។
ក្រៅពីនេះ ក្រុមការ ងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។
គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុលនៅពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរានិងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។
កន្លងមក ស្ពានហាលប្រាសាទអង្គរវត្ត ត្រូវបានជួសជុលបានប្រវែង១០០ ម៉ែត្រ ដែលអនុវត្តក្នុងជំហានទី១នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕






