តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បាននិយាយថា ខ្លួននឹងផ្តល់សេចក្តីសម្រេចថាតើលោកប្រាយុទ្ចាន់អូចា អាចបន្តធ្វើជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែកញ្ញា ឬយ៉ាងណា។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីត្រូវកាន់តំណែងមិនលើសពី៨ឆ្នាំនោះទេ។
គណបក្សប្រឆាំង បានលើកយកករណីនេះ កាលពីខែសីហា ដោយនិយាយថា ពេលវេលាដែលលោកប្រាយុទ្ធ បានចូលកាន់អំណាចបន្ទាប់ពីការដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ គឺដល់កំណត់អាណត្តិ ដោយរដ្ឋធម្មនុញ្ញ។ លោកប្រាយុទ្ធ បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០១៩ ត្រូវបានប្រារព្ធឡើងក្រោមរដ្ឋធម្មនុញ។
លោកប្រាយុទ្ធ ត្រូវបានព្យួរការងារ ខណៈពេលតុលាការកំពុងពិចារណាលើករណីនេះ ហើយអនុប្រធានរបស់គាត់គឺ លោកប្រាវីត វ៉ុងស៊ូវ៉ាន់ បានចូលកាន់តំណែងជាបណ្ដោះអាសន្ន។
អ្នកគាំទ្ររបស់គាត់មួយចំនួន បានប្រកែកថា រយៈពេល៨ឆ្នាំ របស់គាត់គួរតែត្រូវបានរាប់បន្ទាប់ពីឆ្នាំ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន ឬចាប់ពីឆ្នាំ២០១៩ នៅពេលការបោះឆ្នោតត្រូវបានធ្វើឡើង។
តែ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក ប្រាយុទ្ធ ចេញពីដំណែងរងចាំការសម្រេចរបស់តុលាការធម្មនុញ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






