សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា មូល ហេតុដែលមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍សារជាថ្មីនេះ គឺដោយសារតែច្បាប់ដែលយើងមាននោះ (តាំងពីឆ្នាំ១៩៩៤) នៅមានចំណុចខ្វះខាត ហើយការ អនុវត្តច្បាប់ដែលមានស្រាប់កន្លងមក ក៏ជួបនូវបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានការគិតគូរឡើង វិញ។
ដោយមើល ឃើញពីភាពចាំបាច់នៃការធ្វើវិសោធន កម្មច្បាប់នេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋា ភិបាល ដើម្បីអនុញ្ញាតឲ្យមានការរៀបចំច្បាប់ស្ដីពីអន្តោ ប្រវេសន៍នេះជាថ្មី ក៏ដូចជាស្នើសុំឲ្យមានកិច្ចប្រជុំជាមួយមន្ត្រីពីស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យ ច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានសត្យា នុម័ត ក្នុងការអនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល។ សម្ដេចក្រឡា ហោម ក៏បានគូសបញ្ជាក់ថា កន្លងមក ការ អនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសទាំងឡាយដែលចេញចូលក្នុងប្រទេសកម្ពុជា មានលក្ខណៈម៉ត់ចត់ និងប្រកបដោយភាពជោគជ័យ ដោយស្ថាប័ន និងអង្គ ភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានាតាមសភាពការណ៍ជាក់ស្ដែង ប្រកប ដោយការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។
សូមជម្រាបថា ច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណា ចក្រកម្ពុជា មានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូបនៅលើទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជណាចក្រកម្ពុជា។
ព្រមជាមួយគ្នានេះ ច្បាប់នេះត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូបភាព ដែលចូល ចេញ ឆ្លងកាត់ និងស្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា៕
ប្រភពក្រសួងមហាផ្ទៃ
វណ្ណា






