តបតាមការអញ្ជើញរបស់ឯកឧត្តម Dato Sri Sri Tiong King Sing រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌របស់ម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) លើកទី ១១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្តារដ្ឋមន្ត្រីផ្សេងទៀត បានចូលជួបសំដែងការគួរសមចំពោះឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្ត្រីទេសចរណ៍ និងវប្បធម៌របស់ម៉ាឡេស៊ី ។
ការចូលជួបសំដែងការគួរសមនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការពង្រឹងភាពជាដៃគូក្នុងវប្បធម៌ និងសិល្បៈក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងជាមួយប្រទេសបូកបី ផងដែរ។






