ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានណែនាំមន្ត្រីនៃក្រសួងការបរទេស ទាំងឡាយណាដែលត្រលប់ពីបេសសកម្មប្រទេស ដែលមានផ្ទុះវីរុសនេះ ត្រូវនៅដាច់ដោយឡែក១៤ថ្ងៃ បន្ទាប់ពីថ្ងៃដែលគេវិលត្រលប់ មកវិញ។
គ្រប់អគ្គនាយក និងនាយកដ្ឋាន ត្រូវធ្វើបញ្ជីរ នៃការចេញដំណើរបេសកកម្ម និងវិលត្រលប់មកវិញ បញ្ជូនមកអ្នកទទួលខុសត្រូវ ក្នុងការប្រយុទ្ធប្រឆាំងវីរុសថ្មីនេះ។
ចំពោះអ្នកដែលបេសកកម្មទាំងឡាយ ត្រូវផ្អាកបណ្តោះ អាសន្នក្នុងរយៈពេល១ខែនេះ លើកលែងតែករណីចាំបាច់បំផុត។
បានណែនាំឲ្យផ្អាកជួបភ្ញៀវបរទេស និងភ្ញៀវនានា តែបើមិនអាចខកខានបាន ជួបតែកុំចាប់ដៃ ជំនួសដោយការសំពះ និងរក្សាចំងាយឲ្យបានមួយម៉ែត្រកន្លះ ពិសេសលាងសំអាតដៃឲ្យបានស្អាត។
ក្នុងនោះ អ្នកដែលអាចធ្វើតាមអនឡាញបាន សុំធ្វើការនៅផ្ទះបណ្តោះអាសន្នសិន មកក្រសួងតែអ្នកចាំបាច់បំផុតបានហើយ។
ចំពោះអ្នកដែលវិលត្រលប់មកវិញ បើមានករណីចេញរោគសញ្ញាក្តៅខ្លួន ក្អក ពិបាកដកដង្ហើម រាគ សូមផ្តល់ដំណឹងមក អ្នកជំនាញភ្លាមៗ៕





