Al Jazeera ៖ ជនជាតិឥណ្ឌារាប់រយនាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងអាកាសយានដ្ឋានបារាំង កំពុងត្រូវបានសាកសួរ ដោយអាជ្ញាធរជុំវិញការព្រួយបារម្ភថាពួកគេអាច ជាជនរងគ្រោះនៃការជួញដូរមនុស្ស។
ចៅក្រមជនជាតិបារាំងបួននាក់ កំពុងធ្វើ ការសាកសួរក្រុមជនជាតិឥណ្ឌាជាង ៣០០ នាក់ ដែលត្រូវបានចុះចតនៅអាកាសយានដ្ឋាន វ៉េតទ្រីចម្ងាយ ១៥០ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងប៉ារីស ចាប់តាំងពីថ្ងៃព្រហស្បតិ៍។
យន្តហោះពួកគេ បានកំណត់ទិសដៅ ទៅកាន់ប្រទេសអាមេរិកកណ្តាល នៃនីការ៉ាហ្គា ត្រូវបានបញ្ឈប់នៅអាកាសយានដ្ឋាន វ៉េតទ្រី(Vatry) ជាកន្លែងដែលយន្តហោះបានចុះចត ដើម្បីចាក់ប្រេង បន្ទាប់ពីអាជ្ញាធរបានទទួលព័ត៌មានអនាមិកថា ជនរងគ្រោះពីការជួញដូរអាចនៅលើយន្តហោះ។
យន្តហោះនេះ បានហោះចេញពីអាកាសយានដ្ឋាន ហ្វ៊ូចៃរ៉ាស (Fujairah) របស់ប្រទេសអារ៉ាប់រួម និងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរណ៍ Legend មានមូលដ្ឋាននៅប្រទេសរ៉ូម៉ានី៕
ប្រែសម្រួលដោយ: ជ ង៉ា






