សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជំរុញឲ្យក្រុមការ ងារ សាងសង់វារីអគ្គិសនី ក្រុមហ៊ុន និងអាជ្ញាធរខេត្ត ធ្វើការដោះស្រាយផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីជាមួយប្រជាពលរដ្ឋដោយប្រើយន្តការរសម្របសម្រួល និងឈ្នះឈ្នះ ចៀសវាងការប្ដឹងផ្ដល់ទៅតុលាការ។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគម្រោង វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើក ទឹកចិត្តឲ្យអាជ្ញាធរខេត្ត និងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ ៣គ្រួសារ ដែលកំពុងជាប់បណ្តឹង នៅតុលាការ ឲ្យមកសម្របសម្រួល និងធ្វើការដោះ ស្រាយគ្នា តាមយន្តការឈ្នះឈ្នះទាំងអស់ គ្នា។
ការបញ្ជាក់របស់សម្ដេចតេជោ នៅពេលនេះ គឺគ្រាដែល ប្រជាពលរដ្ឋ៣គ្រួសារ ដែលមានដីច្រើន មិនព្រមចាក ចេញ រហូតមានការប្តឹងផ្តល់គ្នាទៅតុលាការ។
គ្រួសារដែលកំពុងជាប់បណ្តឹង និងម្ចាស់មានដីច្រើន កំពុងមានក្តីក្តាំនៅតុលាការ ទាល់តែមានការសម្រេចពីតុលាការ ទើបក្រុមការ ងារអាចចែកដីជូនពរគាត់បាន។
ក្នុងន័យនេះសម្ដេចតេជោ បានស្នើទៅ ឯកឧត្តមកែវ រតនៈ ឲ្យពិនិត្យលទ្ធភាពដោះ ស្រាយទិញដីពួកគាត់ និងផ្តល់លុយជូនពួកគាត់តែម្តង ដើម្បីបញ្ចប់ការដោះស្រាយ។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គម្រោងវារីអគ្គិសនីនេះ បានប៉ះពាល់ប្រជាពលរដ្ឋ ៣៤៧ គ្រួសារ។
ក្នុងនោះប្រជាពលរដ្ឋ៣៤២ គ្រួសារ ស្មើនឹង ៩៨ភាគរយ បានដោះស្រាយគោលនយោបាយសំណងរួចរាល់។
សម្រាប់ការដោះស្រាយផលប៉ះពាល់ និងផ្តល់សំណង ត្រូវបានចែកជា៣លក្ខខណ្ឌ។ លក្ខ ខណ្ឌទី១ សម្រាប់គ្រួសារពលរដ្ឋ ដែលមានផ្ទះ និងដីស្ថិតក្នុងតំបន់គម្រោងចំនួន ១២គ្រួសារ។
ក្នុងមួយគ្រួសារ ទទួលបានផ្ទះទំហំ ៨០ម៉ែត្រការ៉េ និងដីកសិកម្មដែលបានឈូសឆាយភួររាស់រួចរាល់ទំហំ៥ហិកតា ស្ថិត នៅភូមិតាំងយ៉ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍ សាត់។
លក្ខខណ្ឌទី២ សម្រាប់គ្រួសារពលរដ្ឋដែលប៉ះពាល់តែដីកសិកម្ម និងពុំមានផ្ទះក្នុងតំបន់គម្រោង មានចំនួន ៦០គ្រួសារ។
ក្នុងមួយគ្រួសារ ទទួលបានដីកសិកម្មដែលបានឈូសឆាយភ្ជួររាស់រួចរាល់ទំហំ៥ហិកតា ស្ថិតនៅភូមិទួលក្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លក្ខខណ្ឌទី៣ សម្រាប់គ្រួសារដែលមានតែខ្ទម និងដីក្នុងតំបន់គម្រោង មានចំនួន ២១៨ គ្រួសារ។
ប្រជាពលរដ្ឋទាំង២១៨គ្រួសារនេះ ព្រមទទួលសំណងជាប្រាក់សុទ្ធ។
ថ្លៃសំណង ត្រូវបានដោះស្រាយតាមការសិក្សា ដែលត្រូវបានកំណត់តម្លៃទៅតាមការ កំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយឡែកប្រជាពល រដ្ឋប្រមាណ ៤៣គ្រួសារទៀត បន្ទាប់ពីសិក្សាជាក់ស្តែង គឺមាន ៣៧គ្រួសារ មិនរងផលប៉ះពា ល់ និង ៦គ្រួសារ បាត់ដំណឹងរកម្ចាស់មិនឃើញ៕






