BBC៖ ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កង កម្លាំងអ៊ុយក្រែន បានដណ្តើមយកទឹកដីកាន់តែច្រើនពីប្រទេសរុស្ស៊ី ខណៈដែលពួកគេនៅតែបន្តការវាយលុកលើកងទ័ពរុស្សុី។
លោក វ៉ុឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា កងទ័ពអ៊ុយក្រែនបានដណ្តើមយកមកវិញនូវផ្ទៃដីជាង ៦,០០០ គីឡូម៉ែត្រការ៉េ ពីការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងខែកញ្ញា នៅភាគខាងកើត និងភាគខាង ត្បូង។
ថ្លែងនៅពេលក្រោយនៅថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអានតូនី ប្លីងខេន (Antony Blinken) បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានធ្វើឱ្យ “មានការរីកចម្រើនគួរឱ្យកត់សម្គាល់” ក្នុងការប្រឆាំងការវាយលុករបស់ពួកគេ។
តែយ៉ាងណាប្រទេសរុស្ស៊ីនៅតែកាន់កាប់ប្រហែលមួយភាគប្រាំនៃផ្ទៃដី ប្រទេសអ៊ុយក្រែនដដែល។ នៅក្នុងសុន្ទរកថាវីដេអូកាលពីថ្ងៃច័ន្ទ ប្រធានា ធិបតី ហ្សេលេនស្គី បានលើកឡើងថា “ចាប់ពីដើមខែកញ្ញារហូតដល់ថ្ងៃនេះ ទាហានអ៊ុយក្រែនបានរំដោះទឹក ដីអ៊ុយក្រែនជាង៦,០០០ គីឡូម៉ែត្រការ៉េរួចទៅហើយ – នៅភាគខាងកើតនិងខាងត្បូង”។
លោកក៏ បានថ្លែងអំ ណរគុណដល់កងពលតូចជាច្រើន របស់អ៊ុយក្រែនដែលចូលរួមក្នុងការវាយលុកនិងលះបង់ក្នុងសង្គ្រាមនេះផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា






