ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារដ៏សាហាវ និងប្តេជ្ញាសងសឹកបន្ថែមទៀត ដែលបង្កើនការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានថ្កោលទោសអ៊ីស្រាអែល ចំពោះការបំផ្ទុះឧបករណ៍ទំនាក់ទំនងនៅទូទាំងប្រទេសលីបង់ នាពេលថ្មីៗនេះ។
បន្ទាប់ពីសុន្ទរកថារបស់លោក Nasrallah រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយនៅក្នុងសារវីដេអូមួយពីមូលដ្ឋានយោធា Kirya ក្នុងទីក្រុង Tel Aviv ថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅលីបង់នឹងបន្ត។
លោកបានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលថ្មីនៃជម្លោះនេះ “មានឱ កាសសំខាន់ៗ ប៉ុន្តែក៏មានហានិភ័យច្រើនផងដែរ” ដោយបន្ថែមថា “ហេសបូឡា មានអារម្មណ៍ថាស្ថិតនៅក្រោមសម្ពាធ និងធ្វើទុក្ខបុកម្នេញ”៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






