ប៉ោយប៉ែត ៖ បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ខណ:កំពុងអង្គុយមើលទូរទស្សន៏ កាលពីវេលាម៉ោង ២និង២៤នាទី រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទះរបស់ខ្លួន ឋិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យ។
អាវុធហត្ថស្រុកម៉ាឡៃប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ពក ណាវ ភេទប្រុសអាយុ ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ ឈឿង ពៅ អាយុ ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
លោកវរ:សេនីយន៍ត្រីតាំង សុខហេង មេបញ្ជាការអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់តាមទូរសព្ទ័ថា ជនរងគ្រោះជាមនុស្សសសៃប្រសាទ ព្រោះបើយោងតាមការសាកសួរប្រពន្ធ និងអ្នកជិតខាង ឆ្លើយថាជនរងគ្រោះរយះពេលកន្លងមក គាត់ញៀនស្រា.ស ដោយឃើញបែបនេះ ទើបប្រពន្ធបានឲ្យផ្អាកហូបស្រា.ស។
លោកបន្ថែមថា ក្រោយពីផ្អាក់ហូបស្រា.ស គាត់ (ជនរងគ្រោះ) មានជម្ងឺបែបរវើរវាយប ន្ទាប់ពីព្យាបាលជាហើយ ជនរងគ្រោះចេះតែមមើលមមាយ ឃើញគេដេញវាញខ្លួន។ មួយរយ:ប្រហែលជាបីថ្ងៃក្រោយ ជនរងគ្រោះបានយកកំបិតចុងស្រួច ទៅសំលៀងនឹងថ្ម។ លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានអង្គុយមើលទូរទស្សក្រោមផ្ទះ ជាមួយប្រពន្ធ ស្រាប់តែប្រពន្ធភ្លេចខ្លួនបន្ដិច ជនរងគ្រោះក៏បានឡើងលើផ្ទះ យកកាំបិតដែលសំលៀងថ្ងៃមុនអា.ក សម្លាប់ខ្លួន បង្ករការភ្ញាក់ផ្អើលតែម្ដង។
លោកបញ្ជាក់ថា ក្រោយពីពិនិត្យ និងស្រាវជ្រាវឃើញថា សពខាងលើពិតជាអា.ក ធ្វើអត្តឃាតដោយខ្លួនឯងពិតមែន។ ក្រោយពីពិនិត្យ សពរងគ្រោះបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីយ៕ វណ្ណា