ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់(ស្រី០នាក់)បានស្លាប់ របួសធ្ងន់៦នាក់(ស្រី០នាក់) និងរបួសស្រាល៤នាក់(ស្រី២នាក់) នៅក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្ល៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ មិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ១៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៨លើក ៕






