រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស ២នាក់(ស្រី ១នាក់)បានស្លាប់ និងរបួសធ្ងន់ ៥នាក់ (ស្រី ១នាក់) របួសស្រាល៤នាក់ (ស្រី ១នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩មិថុនានេះ បានបញ្ជាក់ថា គ្រោះ ថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក ៕






