នៅព្រឹកថ្ងៃអង្គារ ៣ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានវិស្វកម្មថាមពលកកើតឡើងវិញចិន (China Renewable Energy Engineering Institute-CREEI) ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហការរវាងអាស៊ាន និងចិន ក្នុងវិស័យថាមពលកកើតឡើងវិញ។






