លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែង សេចក្តី ព្រាងច្បាប់ ស្ដី ពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មមានប្រសាសន៍ថា ប្រសិនបើគ្មានសេចក្ដីព្រាងដំបូងទេ នឹងគ្មានមូលដ្ឋានយកមកដាក់បញ្ជូលមកពិភាក្សាថ្ងៃនេះដែរ។
ជាការពិតណាស់ នៅក្នុងសេចក្ដីព្រាងច្បាប់នីមួយៗ តែង តែមានចំណុចខ្វះខាត ដើម្បីមកប្រជុំបំពេញបន្ថែម ហើយធ្វើយ៉ាងណាឲ្យសេចក្ដីព្រាងមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវ ចាន់ សុទ្ធាវី មានក្ដីសង្ឃឹមថា សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញា ណកម្ម នឹងបញ្ចប់ឆាប់ៗនេះ ខណៈភាគីពាក់ព័ន្ធ តែងតែរៀបចំបើកកិច្ចប្រជុំពិភាក្សាគ្នារៀងរាល់ថ្ងៃពុធ តាមសប្ដាហ៍នីមួយៗ។
សូមជម្រាបថា ច្បាប់នេះមានគោលបំណងដូចខាងក្រោម ៖
ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋានជាកាតព្វកិច្ច ជាសកលដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៣-ធានាថាការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុ កូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្តសញ្ញាណបុគ្គល។
និងទី
៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេស៕
រូបភាពក្រសួងមហាផ្ទៃ






