បើតាមការអោយដឹងពីប្រជាពលរដ្ឋមានលំនៅដ្ឋានជិតអាងទំនប់ទឹកនិយាយប្រាប់អោយដឹងថាគាត់បានឃើញត្រាក់ទ័រគេមួយគ្រឿងបានចុះឈូសឆាយព្រៃស្មាច់ដុះនៅក្នុងអាងទឹក។
តែក្រោយមកត្រាក់ទ័រមួយគ្រឿងនោះបានឈប់ឈូសឆាយដោយម្ចាស់ត្រាក់ទ័រនិយាយថាឈូសឆាយមិនកើតដោយសារតែភក់ផុងពេក។ទោះជាត្រាក់ទ័របានដកថយពីក្នុងអាងទឹកក៏ដោយ នៅព្រឹកថ្ងៃទី13មីនា មានមនុស្ស2នាក់ទៀតកំពុងបន្តកាប់ស្ការដើមស្មាច់នៅក្នុងអាងទឹកស្ថិតក្នុងភូមិអន្ទង់ស,ឃុំពងទឹកនេះដដែល។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះវែន ស៊ុ ភេទស្រី អាយុ67ឆ្នាំ នៅភូមិអន្ទង់សនិយាយថាប្រជាពលរដ្ឋរស់នៅជុំវិញអាងទឹកនេះសប្បាយរីករាយណាស់ព្រោះមានបានគុណអាងទឹកនេះប្រើខួបប្រាំងវស្សា។
ពលរដ្ឋវ័យចាស់រូបនេះនិយាយថាសូមអាជ្ញាធរជួយថែរក្សាកុំអោយនរណាបំពានយកបើមិនដូច្នោះទេប្រជាពលរដ្ឋតំបន់នេះនឹងខ្វះទឹកប្រើជាមិនខាន៕
អាជ្ញាធរអះអាងថាអត់មានអ្នករំលោភយកដីអាងទឹកភ្នំវល្លិទេអាងទឹកដ៏ធំមួយនៅភូមិអន្ទង់ស ជាប់និងភូមិសាស្ត្រភ្នំវល្លិ,ឃុំពងទឹក,ស្រុកដំណាក់ចង្អើរ,ខេត្តកែប ត្រូវបានគេយកត្រាក់ទ័រមកឈួសឆាយដើមស្មាច់ដុះក្នុងអាងទឹកចោលអស់កាលពីថ្ងៃទី11មីនា2020។បើតាមការអោយដឹងពីប្រជាពលរដ្ឋមានលំនៅដ្ឋានជិតអាងទំនប់ទឹកនិយាយប្រាប់អោយដឹងថាគាត់បានឃើញត្រាក់ទ័រគេមួយគ្រឿងបានចុះឈូសឆាយព្រៃស្មាច់ដុះនៅក្នុងអាងទឹក។តែក្រោយមកត្រាក់ទ័រមួយគ្រឿងនោះបានឈប់ឈូសឆាយដោយម្ចាស់ត្រាក់ទ័រនិយាយថាឈូសឆាយមិនកើតដោយសារតែភក់ផុងពេក។ទោះជាត្រាក់ទ័របានដកថយពីក្នុងអាងទឹកក៏ដោយ នៅព្រឹកថ្ងៃទី13មីនា មានមនុស្ស2នាក់ទៀតកំពុងបន្តកាប់ស្ការដើមស្មាច់នៅក្នុងអាងទឹកស្ថិតក្នុងភូមិអន្ទង់ស,ឃុំពងទឹកនេះដដែល។ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះវែន ស៊ុ ភេទស្រី អាយុ67ឆ្នាំ នៅភូមិអន្ទង់សនិយាយថាប្រជាពលរដ្ឋរស់នៅជុំវិញអាងទឹកនេះសប្បាយរីករាយណាស់ព្រោះមានបានគុណអាងទឹកនេះប្រើខួបប្រាំងវស្សា។ពលរដ្ឋវ័យចាស់រូបនេះនិយាយថាសូមអាជ្ញាធរជួយថែរក្សាកុំអោយនរណាបំពានយកបើមិនដូច្នោះទេប្រជាពលរដ្ឋតំបន់នេះនឹងខ្វះទឹកប្រើជាមិនខាន៕
Posted by SEATV News 24 Hours on Saturday, 14 March 2020





