កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ក្រោយពីសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលជិះម៉ូតូម្នាក់ឯងបត់ឆ្លងផ្លូវ ត្រូវបានរថយន្តបើកលឿនបុកអូសជិត២០ម៉ែត្របណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរ នគរបាល ឃាត់បានទាំរថយន្ត និងអ្នកបើកបរ កាលពីវេលាម៉ោង០៦និង១០នាទីព្រលប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវប៉េតុង អ៊ុតធី ត្រង់ចំណុចមុខផ្ទះឈ្មោះ ហន ក្នុងភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកបាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ( ប្រន់ធា) ពណ៌ទឹកដោះគោពាក់ស្លាកលេខ ភ្នំពេញ 3D2197 បើកបរដោយឈ្មោះ គឹម វិឆៃ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិកណ្តាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ នគរបាលបានបន្តទៀតថា រថយន្តខាងលើ បានបើកបរតាមផ្លូវប៉េតុងខាង មកពីទិសខាងកើតទៅទិសខាងលិចលុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F5776 បើកបរដោយឈ្មោះ អឹុម រ៉ុម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រៃទទឹងកើតឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងតែជិះម្នាក់ឯងចេញ ពីផ្ទះឈ្មោះ មោក ពីទិសខាងជើងបត់ទៅកើត ត្រូវរថយន្តមកពីទិសខាងកើតបុក កិន និងជាន់ពីលើអូសជិត២០ម៉ែត្រ។
ក្រោយកើតហេតុកាបណ្តាលឈ្មោះ អុឹម រ៉ុម អ្នកបើកម៉ូតូរងគ្រោះធ្ងន់ធ្ងរ បានស្លាប់នៅពាក់កណ្ដាលផ្លូវពេលបញ្ជូនទៅ មន្ទីរពេទ្យ។ ចំពោះវត្ថុតាង ម៉ូតូខូច50% រថយន្តខូចស្រាល វត្ថុតាងពាក់ព័ន្ធរក្សារទុកនៅប៉ុស្តិឃុំវាល ចំណែកអ្នកបើកបរ ថយន្តសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក រង់ចាំបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្រោយពីនគរបាលជំនាញធ្វើការវាស់វែងសាកសពប្រគល់ឱ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន