ឧត្តរមានជ័យ៖ សត្វប្រើសញីមួយក្បាលទៀត ត្រូវបានគេប្រទះឃើញស្លាប់បាត់បង់ជីវិតគួរអោយសោកស្តាយ ក្រោយ ពីបានជាប់អន្ទាក់ព្រាន នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ព្រះតេជគុណអែម សូអាន បានមានសង្ឃដីកាអោយ ដឹងនៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២១នេះថា៖អន្ទាក់គឺជាអាវុធមួយប្រភេទដែលព្រានបានដាក់បង្កប់ក្នុងព្រៃ ដើម្បីចាប់យកសត្វ យ៉ាងណាមុិញសត្វប្រើសញីមួយក្បាលបានដាច់ពីអន្ទាក់ជើងមុខផ្នែកខាងស្តាំ បានរត់មកដេកស្លាប់នៅមាត់ទឹកអន្លង់កញ្ជៀង ភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ព្រះអង្គបានមានសង្ឃដីកាអោយដឹងទៀតថា៖ការប្រទះ ឃើញសត្វប្រើសស្លាប់នេះ គឺដោយសារអ្នកកង្វាលគោបីនាក់តានិងចៅ ហើយក៏បានមកផ្តល់ពត៌មានដល់ព្រះសង្ឃ និងគណៈកម្មការសង្ឃសហគមន៍រុក្ខាវ័ន ព្រះសង្ឃ គណៈ កម្មការ លោកគ្រូ ប៊ុន សាលួត និងកម្លំាងប្រតិបត្តការសឹករងខេត្តបានចុះទៅមើលនិងយកគោយន្តទៅដឹកសពសត្វប្រើសនោះមកធ្វើពិធីបង្សុកូលនិងបញ្ចុះនៅបរិវេណទីស្នាក់ការកណ្តារបស់សង្ឃសហគមន៍រុក្ខាវ័ន នៅវេលាម៉ោងបួនល្ងាច៕