ព័ត៌មានថ្មី
- ចាប់ខ្លួនចោរប្លន់ម្នាក់ ក្រោយរត់គេចខ្លួនអស់ជិត១៥ឆ្នាំ (ខេត្តកណ្តាល,ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០)៖ មុខសញ្ញាចោរប្លន់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងស្រាវជ្រាវចាប់ខ្លួន បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជិត១៥ឆ្នាំ។ ការចាប់ខ្លួនជននេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ភូមិ ព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល តាមដីកាស្វែងរក ចាប់ខ្លួនលេខ១៩៨ ដកសចខ ចុះថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០០៦ របស់លោក អ៊ិន បូផា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។ ជនត្រូវចោទនេះមានឈ្មោះ ទូច ធឿន ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មករមានទីលំបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្ដាល។ គួររំលឹកផងដែរថា ជនត្រូវចោទបានធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០០៥ នៅចំណុចភូមិ ព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ បច្ចុប្បន្ន ជនត្រូវចោទខាងលើ […]
- យោធិននៃកងពលតូចថ្មើរជើងលេខ៥១ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (បន្ទាយមានជ័យ)៖ដោយមានការសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ករណីទឹកជំនន់ទឹកភ្លៀងដែលបានហូរធ្លាក់ពីខាងលើ ពីខេត្តបាត់ដំបង និងពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលអោយលិចស្រូវ ប្រាំងរបស់ប្រជាពលរដ្ឋប្រមាណ៥០ហិតា ស្ថិតនៅភូមិក្រមុល និងភូមិ ចកលិច ឃុំ រហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ វរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពល តូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពដោយផ្ទាល់ និងបានចាត់តាំងកម្លាំងចំនួន៥០០នាក់សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតស្រូវដែលលិចទឹកជូនប្រជាពលរដ្ឋ។ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុត ជាពិសេស គឺរឿងទឹកជំនន់ដោយសារទឹកភ្លៀងនេះ ដែលអាចនឹងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និង ផលដំណាំ ខ្ទេចគ្មានសល់អ្វីឡើយបើយើងធ្វេសប្រហែស។ ប្រជាពលរដ្ឋពិតជាមានការសប្បាយរីករាយ ដោយបាន ឃើញកងកម្លាំងចុះជួយទាន់ពេលវេលា ដែលអាចឱ្យពួក គាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ប្រមូលផលទុកសម្រាប់ហូបផង លក់ខ្លះបានថវិកាសម្រាប់ ធ្វើឡើងវិញពេលទឹកជំ នន់ស្រកចុះ។ ឆ្លៀតក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជាការកងពល ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលទេសៈ ស័ក្តិសមជាកងទ័ពសម័យតេជោសន្តិភាពពិតប្រាកដមែន៕
- មន្ត្រីយោធាម្នាក់បានស្លាប់ដោយសារលង់ទឹកពេលជួយដេញចាប់ចោរ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០)៖ មន្ត្រីយោធាម្នាក់បានស្លាប់ដោយ សារធ្លាក់ចូលទឹកស្រះ ខណៈដែលព្យាយាម ចូលរួមដេញចាប់ក្រុមចោរ ស្រីប្រុស២នាក់ ដែលបានធ្វើសកម្មភាពកាច់ ក លួចយកម៉ូតូគេមួយគ្រឿង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៣ រសៀល ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចមាត់ទន្លេ ក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ។ យ៉ាងនេះក្តីក្រុមចោរស្រីប្រុសទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយប្រជាការពារ និងប្រជាពលរដ្ឋស្ទាក់ចាប់បាន ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ ។ តាមការបញ្ជាក់ពីអធិការនគរបាលស្រុកកំពង់ត្រឡាច លោក នន ស៊ីណាត បានឱ្យដឹងថា៖ មន្ត្រីយោធាដែលទទួលគ្រោះថ្នាក់ រហូតបាត់បង់ជីវិត មានឈ្មោះ សាយ វិសាល ភេទប្រុស អាយុ ១៨ ឆ្នាំ ជាទាហានវរៈ៣ កងពលតូចអន្តរាគមន៍លេខ១លង្វែក មានទីលំនៅស្រុកសាមគ្គីមានជ័យ ។ ចំណែកជនដៃដល់ទាំង២នាក់ម្នាក់ឈ្មោះសេន ឡឹប ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច និងម្នាក់ទៀត […]
- រសៀលថ្ងៃនេះ ប្រមុខការទូតកម្ពុជា នឹងចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-កូរ៉េ លើកទី១០ តាមប្រព័ន្ធវីដេអូ តាមការគ្រោងទុក នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅទីស្ដីការក្រសួងការបរទេស ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសមេគង្គ -សាធារណរដ្ឋកូរ៉េ លើកទី១០ តាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនេះ នឹងពិនិត្យពិភាក្សាឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ដោយកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការដែលមានកន្លងមក។ ជាមួយនេះ ប្រមុខការទូតនៃបណ្ដាប្រទេសជាសមាជិក នឹងពិភាក្សាផ្លាស់ប្ដូរយោបល់ក្នុងការពង្រឹងភាពជាដៃគូសាមគ្គីភាព និងដំណោះស្រាយបញ្ហាសំខាន់ៗ ក្នុងតំបន់ និងសកលលោក សម្រាប់កំណើននៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ-សាធារណរដ្ឋកូរ៉េ ដែលក្នុងនោះ ក៏នឹងពិភាក្សាដើម្បីកំណត់ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ នាពេលខាងមុខផងដែរ។ សូមជម្រាបថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គសាធារណរដ្ឋកូរ៉េលើកទី 10 ដែលនឹងប្រព្រឹត្តទៅនារសៀលថ្ងៃនេះមានប្រទេសវៀតណាម និងសាធារណរដ្ឋកូរ៉េ ធ្វើជាសហប្រធាន៕ សំអាង
- ដកហូតក្រឡចាស់ៗ ២៨១ក្រឡ ដែលសង្ស័យជាវត្ថុបុរាណ ពីបុរសជនជាតិវៀតណាមម្នាក់ នៅខេត្តព្រះសីហនុ ក្រុងព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុនិងរដ្ឋបាលនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានចុះឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ដែលលាក់ទុកក្រឡចាស់ៗ (ទំនងជារកឃើញពីបាតសមុទ្រ)ដែលសមត្ថកិច្ចសង្ស័យថា ជាវត្ថុបុរាណ។ សមត្ថកិច្ចបញ្ជាក់ថា បុរសជនជាតិវៀតណាមដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ឡេ វ៉ាងហួន អាយុ ៤២ឆ្នាំ រស់នៅក្រុមទី៣១ ភូមិ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកសាកសួរបន្ថែម ចំណែកក្រឡដែលជាវត្ថុតាងចំនួន ២៨១ក្រឡ ត្រូវបានយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តតាមនីតិវិធី៕ សំអាង
- អាងហែលទឹកស្ដង់ដារអន្ដរជាតិ តម្លៃជិត៣លានដុល្លារ ទៅត្រូវសម្ពោធនៅល្ងាចនេះ ភ្នំពេញ៖ អាងហែលទឹកស្ដង់ដារអន្ដរជាតិ នៃពហុកីឡ ដ្ឋានជាតិ(ស្ដាតអូឡាំពិក) ដែលចំណាយថវិកាអស់ប្រមាណជិត ៣លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រោយបញ្ចប់ការសាងសង់ និងជួសជុល កាលពីខែមេសាកន្លងទៅ។ ឯ.ឧ ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណកាលដឹក ជញ្ជូន និង ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង១០ ខ្សែបន្ទាត់ និងអាងលោតទឹក១ ខ្នាត ២០ម៉ែត្រ X ២៥ ម៉ែត្រ។ លើសពីនេះ នៅមានការិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់ទៅដោយកៅអីជាង ១,៦០០កៅអី ដែលចំណាយសរុបប្រមា ណជិត៣លានដុល្លារ។ ពិធីសម្ពោធខាងលើនឹងធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រ កួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ […]
- មន្ត្រីនគរបាលចរាចរណ៍ រកឃើញមធ្យោបាយល្មើស និងផាកពិន័យចំនួនជិត៧០០គ្រឿង តាមអតាមអនុក្រឹត្យលេខ ៣៩ រាជធានីភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៦៩៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន៤៦២ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈពេល២៣ថ្ងៃ (ចាបចាប់ពីថ្ងៃទី០១ ដលដល់ថ្ងទី២៧ ខែកញ្ញា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១៩,៦៣៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៣,៧៣៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៧ថ្ងៃ នៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំង អស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
- ថ្ងៃនេះ បុរសជនជាតិអង់គ្លេសម្នាក់ បានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ហើយ និងមិនមានករណីឆ្លងថ្មីទេ ថ្ងៃនេះ អ្នកជំងឺកូវីដ ១៩ ម្នាក់នៅកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយហើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះឡើយ។ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៨ កញ្ញា នេះថា អ្នកជាសះស្បើយជាបុរសជនជាតិអង់គ្លេស អាយុ ៥៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ Apartment មួយកន្លែង ក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសអង់គ្លេស ដោយឆ្លងកាត់ប្រទេសហូឡង់ ហើយបានបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមជម្រាបថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានរកឃើញ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៦នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន០១នាក់៕
- ក្រសួងធនធានទឹក៖ តំបន់ភាគពាយ័ព្យជាប់ប្រទេ សថៃ និងខេត្តជាប់មាត់សមុទ្រ អាចមានភ្លៀងខ្យល់បក់ខ្លាំង (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបានបញ្ជាក់ថា យោងការតាមដានជាប់ជាបន្ត សង្កេតឃើញថា ស្ថានភាពធាតុអាកាសមានការវិវត្តប្រែប្រួល រហ័ស ដោយប្រព័ន្ធសម្ពាធទាប បានរំកិលអូសបន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម។ នៅថ្ងៃបន្តបន្ទាប់នេះ ប្រព័ន្ធសម្ពាធទាប នឹងរំកិលចុះមកក្រោម ឆ្លងកាត់លើភាគខាង ជើងព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី ២៧-២៩ ខែកញ្ញា មានស្ថានភាពដូចខាងក្រោម៖ ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយ និងកើនឡើងជាលំដាប់ ស្ទើរក្របខណ្ឌទូទាំងប្រទេស ជាពិសេស នៅតំបន់ភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងអ្នកនេសាទ អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា ដែលអាចកើតឡើងដោយបាតុភូតធាតុ អាកាសនេះ៕
- កម្ពុជា ស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសក្នុងវិស័យទេសចរណ៍ (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានថ្លែងថា កម្ពុជា គឺជាមិត្តជិតស្និទ្ធរបស់ជប៉ុន និងស្វាគមន៍ជានិច្ចរាល់ការវិនិយោគរបស់ជប៉ុន ពិសេសគឺក្នុងវិស័យទេសចរណ៍នេះតែម្ដង ពីព្រោះកម្ពុជាមានសក្ដានុ ពលយ៉ាងច្រើនសម្បូរបែប ដែលអំណោយផលសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ ពិសេសគឺវិស័យអេកូទេស ចរណ៍ វិស័យកសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទជាដើម។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងនាឱកាសចូលរួមសម្ពោធភោជនីយដ្ឋាន សាប៊ូសាប៊ូ អនយ៉ាសៃ ខេមបូឌា (SHABU SHABU ON-YASAI) សាខាទី២ ស្ថិតនៅតាមបណ្ដោយវិថីប៉ាស្ទ័រ កែងនឹងវិថីលេខ ៣៥២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ ពិធីសម្ពោធនេះក៏មានការចូលរួមពីសំណាក់ឯកអគ្គរាជទូរជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro)។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។ […]
- ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទួលក្រសាំង-តាខ្មៅ ខេត្តកណ្ដាល ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០ ——————————— The Conferment of the Honorary Doctoral Degree on His Excellency General Kittibindit Hing Bunhieng Tuol Krasang, Takhmao, Kandal Province, Friday, September 25th, 2020 #UCCambodia #UC_Honorary_Doctoral_Degree
- សាកលវិទ្យាល័យកម្ពុជា ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសន្តិសុខសេដ្ឋកិច្ច ជូនឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សាកលវិទ្យាល័យកម្ពុជា ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសន្តិសុខសេដ្ឋកិច្ចជូន ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។ ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ត្រូវប្រារព្ធឡើងនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីបញ្ជាការអង្គរក្ស ស្ថិតនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។ សាកលវិទ្យាល័យកម្ពុជា បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកសន្តិសុខសេដ្ឋកិច្ចជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស សម្រាប់សមិទ្ធិផលដ៏អស្ចារ្យជាច្រើនរបស់ ឯកឧត្តម ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ឯ.ឧ បណ្ឌិត កៅ គឹមហួន ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាុំល និងជាប្រធានសាកលវិទ្យាល័យកម្ពុជា មាន ប្រសាស ន៍ថា ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គឺជាថ្នាក់ដឹកនាំមួយរូប ដែលមានចរិតសាមញ្ញ មានការទទួលខុសត្រូវខ្ពស់ មានឆន្ទៈមោះមុត មានភាពស្មោះត្រង់ គោរពវិន័យ មានស្មារតីព្យាយាម ភាពហ្មត់ចត់ក្នុងការងារ និងមានភាពជាអ្នកដឹកនាំឆ្នើម […]
- រដ្ឋបាលខេត្តព្រះសីហនុ គ្រោងបំពាក់អំពូលវៃឆ្លាត ជាង ៥,៣០០អំពូល នៅក្នុងក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យក្រុមហ៊ុន Minebea (Cambodia) Co,Ltd ធ្វើបទបង្ហាញគម្រោងបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតចំនួន ៥,៣០០ អំពូល នៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលា ខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ក្រុមហ៊ុន Minebea ធ្វើបទបង្ហាញគម្រោងបំពាក់អំពូលវៃឆ្លាតនៅក្រុងព្រះសីហនុ។ ខេត្តព្រះសីហនុមានទំនាក់ ទំនងល្អជាមួយរដ្ឋាភិបាលជប៉ុន តាមរយៈJICA មានដូចជា គម្រោងសាងសង់ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមានសមិទ្ធិផលជាច្រើនទៀត។ ឯកឧត្តម អភិបាលខេត្ត បន្តថា រយៈពេលមួយឆ្នាំមកនេះ យើងបានធ្វើការពិភាក្សាចំនួន៣លើក អំពីអំពូលភ្លើងបំភ្លឺផ្លូវវៃឆ្លាត ដោយមានការចង្អុលណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនផលិតអំពូលភ្លើងវៃឆ្លាតរៀបចំបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតនៅលើផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសី ហនុ។ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋា ភិបាលនៃប្រទេសទាំងពីរ និងមានការគាំទ្រពីអ្នកវិនិយោគជប៉ុន ដែលបានបង្កើតរោងចក្រផលិតអំពូលឆ្លាតវៃនៅរាជធានីភ្នំពេញ និងបានផ្តល់ការងារជូនយុវជនកម្ពុជា ហើយរដ្ឋាភិបាល និងរដ្ឋបាលខេត្ត សម្រេចប្រើប្រាស់ផលិតផលក្នុងស្រុក ។ ខេត្តព្រះសីហនុគ្រោង […]
- សម្ដេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក អាស៊ាន តាមប្រព័ន្ធសន្និសីទវីដេអូ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់នូវតួនាទីធំៗ២ គឺទី១ក្រសួង ដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងថ្នាក់ជាតិ និងរដ្ឋបាលដែនដី សំដៅសម្រួលដល់ដំណើរការភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ជាពិសេសការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការធ្វើកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមតាំងពីឆ្នាំ២០០២ មក។ សម្ដេចបានមានប្រសាសន៍ថា តួនាទីភារកិច្ចធំទី២របស់ក្រសួងមហាផ្ទៃ គឺការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈដែលជាកិច្ចការស្នូលក្នុងការថែរក្សាសន្តិសុខ ទូទៅនៅក្នុងប្រទេស ក៏ដូចជាសម្រាប់អ្នកវិនិយោគិនដែលអញ្ជើញមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានបន្ថែមថាក្រៅពីការងារនេះ ក្រសួងក៏មានតួនាទីសំខាន់ស្នូលមួយចំនួនទៀត រួមមានការងារផ្ដល់អត្តសញ្ញាណបណ្ណជូនពលរដ្ឋ ការងារសញ្ជាតិ អន្តោប្រវេសន៍ ជនភៀសខ្លួន ការ ចុះបញ្ជីគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការគ្រប់គ្រងពន្ធនាគារ ទូទាំងប្រទេស និងសិក្សាស្រាវជ្រាវកែសម្រួលលិខិតបទដ្ឋានក្រោមច្បាប់នៅក្រោមសមត្ថកិច្ចរបស់ក្រសួង។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងក្របខណ្ឌនៃវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក ក្នុងនោះមានកិច្ចសហប្រតិ បត្តិការល្អជាមួយស្ថាប័ន អេហ្វប៊ីអាយ (FBI) ស្ថាប័នគយ និងអន្តោប្រវេសន៍អាមេរិក ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ការិយាល័យសន្តិសុខប្រចាំស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងជាមួយគ្នានេះប្រទេសទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការល្អក្នុងការងារប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសអំពើភេវរកម្ម ការជួញដូរមនុស្ស គ្រឿងញៀន និងជួញដូរផ្លូវភេទជាដើម។ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រចំពោះវត្តមាន និងការចង់ពង្រីកវិសាលភាពរបស់ក្រុមហ៊ុន ដោយសម្ដេច […]
- ក្រុមការងារអន្តរក្រសួង នឹងចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ។ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត មានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិភាក្សាបច្ចេកទេស បែកចែកភារកិច្ចដើម្បីឱ្យជំនាញចុះទៅផ្ទាល់សិក្សា ដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេជាមួយមូលដ្ឋានផ្ទាល់។ សូមបញ្ជាក់ថា ក្រុមការងារនេះ មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាលអំពីប្រវត្តិនៃការលិចនាវា ព្រមទាំងភស្តុតាងផ្សេងៗ ដើម្បីឈានទៅកំណត់ទីតាំងជាក់លាក់នៃនាវាដែលលិច ប្រភេទនាវា និងប្រភេទគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលមាននៅក្នុងនាវាសម្រាប់ជាមូលដ្ឋានកំណត់គោលដៅបោះពោង ឬដាក់ផ្លាកសញ្ញាចំណាំជាតំបន់មានហានិភ័យដែលត្រូវហាមឃាត់ការចេញចូលតំបន់នោះ។ ឯ.ឧ ជំរុញក្រុមការ ងារ ត្រូវសម្របសម្រួលស្នើសុំកងកម្លាំងកងទ័ពជើងទឹក និងនគរបាលការពារព្រំដែនទឹក ដើម្បីសហការប្រចាំការការពារនៅតំបន់មានហានិភ័យខាងលើ សំដៅធ្វើការហាមឃាត់មិនឱ្យប្រជាពលរដ្ឋចេញ ចូល ឆ្លងកាត់ការធ្វើអាជីវកម្មបូមខ្សាច់ និងការធ្វើនាវាចរណ៍ចូលទៅក្នុងតំបន់នោះ។ ជាពិសេស ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីតំបន់មានហានិភ័យដែលត្រូវបានហាមឃាត់ខាងលើ ដើម្បីបង្ការការពារការកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។សិក្សាស្រាវជ្រាវ និងកំណត់លក្ខខណ្ឌបច្ចេកទេស ដើម្បីរៀបចំប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីក្នុងនាវាដែលបានលិច ព្រមទាំង […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


