ព័ត៌មានថ្មី
- ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនានាថ្ងៃទី១ ខែតុលា នេះ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ រួមមាន ៖
- ក្រសួងប្រកាសចាប់ផ្តើមធ្វើបណ្ណបើកបរអន្តរជាតិ ដែលអាចប្រើបាននៅគ្រប់ប្រទេសលើពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យប្រជាពលរដ្ឋធ្វើបណ្ណបើកបរកម្រិតអន្តរជាតិ ដែលប្រជាពលរដ្ឋមានបណ្ណបើកបរប្រភេទនេះ អាចប្រើប្រាស់គ្រប់ប្រទេសនៅលើពិភពលោក។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្នុងពិធីដាក់ដំណើការមជ្ឈមណ្ឌលចុះបញ្ជី ផ្ទេរកម្មសិទ្ធិ និងប្តូរបណ្ណបើកបររថយ្តមួយទៀតនៅផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ។ ឯ.ឧ. ស៊ុន ចាន់ថុល បានបញ្ជាក់ថា «បណ្ណបើកបរអន្តរជាតិនេះ អាចចាប់ផ្តើមធ្វើពីពេលនេះតទៅ ហើយអាចប្រើប្រាស់បានគ្រប់ប្រទេសលើពិភពលោក»៕ សំអាង
- ប្រជាពលរដ្ឋស្រុកព្រៃនប់ស្នើឲ្យ ឯកឧត្តម គួច ចំរើន ចាត់វិធានការចំពោះ មន្ត្រីយោធាម្នាក់ដែលដើរបាញ់បោះសេរីតាមទីសាធារណៈ (ខេត្តព្រះសីហនុ,ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០)៖ បន្ទាប់ពីមានស្នូរផ្ទុះអាវុធចំនួន២ គ្រាប់ដែលបណ្តាលបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលរួចមក ប្រជាពលរដ្ ឋនៅចំនុចភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់បាន បង្ហាញទស្សនៈថា សម័យនេះហើយនៅមានមន្ត្រីទំនើងចរិតពាលបែបនេះទៀត ។ មន្ត្រី យោធាឈ្មោះ ភិន សៅសាយ័ន្ត ហៅណូភេទប្រុស មុខរបរយោធា ពាក់សក្កិ៤ កន្លះ មានទីលំនៅៗរាជធានីភ្នំពេញ បានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក) បាញ់បោះសេរីហើយ ឡើងជិះរថយន្តទៅដេកផ្ទះធ្វើពុំដឹង ដោយពុំទាន់បានឃើញចំណាត់ការផ្លូវច្បាប់ណាមួយចំពោះជននេះនៅឡើយទេ។ ក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព ស្រលាញ់ភាពសុខសាន្ត ភូមិឃុំមានសុវត្តិភាព សូមស្នើយ៉ាងទទួចដល់ ឯកឧត្តមគួច ចំរើន អភិបាលខេត្ត សូមឯកឧត្តមមេត្តាជួយបង្ក្រាបមន្ត្រីយោធាទំនើងនេះផង ។ ជុំវិញករណីមន្ត្រីយោធាពាក់សក្កិ៤ កន្លះ បាញ់ផ្អើលភូមិព្រៃនប់២ កាលពីយប់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ផងដែរ បើយោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានលួចបង្ហើបថា មន្ត្រីយោធាឈ្មោះ ភិន សៅសាយ័ន្ត ហៅណូ ត្រូវបានបញ្ជា ការកងរាជអាវុធហត្ថកោះហៅ អោយចូលខ្លួនបំភ្លឺ ជុំវិញករណីបាញ់បោះសេរីនេះហើយ ប៉ុន្តែចំពោះចំណាត់ការផ្លូវច្បាប់ គេនៅពុំទាន់ដឹងនៅឡើយទេ រង់ចាំតាមដានទាំងអស់គ្នា។ គួររំលឹកផងដែរថា […]
- មេបញ្ជាការកងទ័ពជើងគោក ជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការផ្នែកកងទ័ព ឯកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន តបតាមការអញ្ជើញរបស់ ឧត្តម សេនីយ៍ឯក CIRILITO E. SOBEJANA ដើម្បីរក្សាការផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំង ពីរកម្ពុជា-ហ្វីលីពីន ជាពិសេសក្នុងស្ថានភាពលំបាក ដែលបង្កឡើងដោយជំងឺកូវីដ-១៩ នេះ។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក CIRILITO E. SOBEJANA បានលើកឡើងថា កងទ័ពជើងគោកហ្វីលីពីនត្រៀមខ្លួនជានិច្ចនៅក្នុងការបន្តជំរុញកិច្ចសហប្រតិ បត្តិការជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូ មិន្ទ នៅក្នុងផ្នែកនានាជាច្រើនដែលជាផលប្រយោជន៍រួម ដែលអាចមានដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចរបស់នាយទាហានរង ជាដើម។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះទស្សន វិស័យនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើង គោក នៃប្រទេសទាំងពីរ និងបានបញ្ជាក់បន្ថែមថា ក្នុងចំ ណោមអាទិភាពនានា កងទ័ពជើងគោក នៃកង […]
- ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន រៀបចំកម្មវិធីច្រូតស្រូវ។និងដាល់អំបុក នៅក្នុងខេត្តកាណាហ្គាវ៉ា កាលពីចុងសប្តាហ៍កន្លងទៅ ឯកឧត្តម អុឹង រចនា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារ បានសហការជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន រៀបចំកម្មវិធី ច្រូតស្រូវនិងដាល់អំបុកនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីទទួលទាន ដោយអនុវត្តតាមពាក្យស្លោក “ទទួលទានអំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ” របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រ កម្ពុជា។ ក្រៅពីការចូលរួមរបស់បងប្អូនខ្មែរជាច្រើនកុះករ ក៏មានមន្រ្តីក្រសួងការបរទេសជប៉ុន ប្រធានមូលនិធិអប់រំនិងសុខមាល ភាព របស់ប្រជាជនអាសុី សមាជិកក្រុមប្រឹក្សាស្រុក និងតំណាងក្រុមហ៊ុនជប៉ុន ចូលរួមច្រូតស្រូវ និងដាល់អំបុកផងដែរ ។ ការជួបជុំច្រូតស្រូវដាល់អំបុកនេះ មិនត្រឹមតែបានចូលរួមថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ប្រជាជនខ្មែរយើង បើទោះបី ពួកគាត់រស់នៅទីណាក៏ដោយហើយក៏បានបង្ហាញប្រជាពលរដ្ឋជប៉ុន អំពីប្រពៃណី ដែលមានអាយុកាល យូរណាស់មកហើយ របស់ប្រទេសកម្ពុជា។ម្យ៉ាងវិញទៀតការចូលរួម និងជួបជុំគ្នានេះជាសក្ខីភាព នៃសាមគ្គីភាពភាពស្និទ្ធិស្នាល និងការសហការគ្នារបស់បងប្អូនខ្មែរនៅក្រៅ ប្រទេសជប៉ុនផងដែរ។ ធម្មតានៅកម្ពុជាការ “ទទួលទានអំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ ប្រព្រឹត្តទៅនៅខែវិច្ឆិកា តែដោយសារនៅប្រទេសជប៉ុនការ ប្រមូលផលនៅខែកញ្ញដូច្នេះយើងមូល មតិគ្នារៀបចំមុននៅស្រុកខ្មែរ៕
- ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ទៅដល់រតនគីរី ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្ត ក្នុងការរុករកអដ្ឋិធាតុទាហានអាមេេិកដែលបាត់ខ្លួន នៅក្នុងជំនួបជាមួយ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០នាសាលប្រជុំ សាលាខេត្តរតនគិរី ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តរតនគិរី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ.នៅក្នុងដំណើរការ គម្រោងរុករកអដ្ឋិធាតុកងទ័ពអាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្រ្គាម ក្នុងភូមិសាស្រ្តខេត្តរតនគិរី។ ឯកឧត្តម សង្ឃឹមថា អាជ្ញាធរខេត្តនឹងនៅតែបន្តសហការដើម្បីរុករកអដ្ឋិធាតុទាហានអាមឹរិកបន្តទៀត។ ក្រៅពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីជំនួយរបស់សហរដ្ឋ អាមេរិកផ្តល់ជូនកម្ពុជា លើកិច្ចការបោសសំអាតមីន គ្រា ដែលសហរដ្ឋអាមេរិក នៅតែបន្តផ្តល់ជំនួយនេះ ដើម្បីរួមឆ្លើយតបនឹងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គ្រប់គ្រងវិស័យសកម្មភាពមីន គោលបំណងបំបាត់ទាំងស្រុងបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមអោយអស់នៅឆ្នាំ២០២៥។ ទាក់ទងនឹងការងារបោសសំអាតមីន ឯកឧត្តម ថង សាវុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងគោលដៅគាំពារសុខសន្តិភាព ផ្តល់សុវត្ថិភាព និងជម្រុញកំណើនសេដ្ឋកិច្ចជូន ប្រទេសជាតិ និងប្រជាជន តាមរយៈការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់ចេញពីទឹកដីកម្ពុជា ប្រែក្លាយតំបន់មានមីនទៅជាតំបន់មានសុវត្ថិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ […]
- ភាគីបារាំងបេ្ដជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរក្នុងការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលអមដំណើរដោយលោក គ្រីស្ដុហ្វ ហ្សីហ្កូដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដើម្បីស្វែងយល់ពីការងារទូទៅ។ នេះជាទស្សនកិច្ចដំបូងរបស់សហប្រធានភាគីបារាំង ខណៈដែលលោកទើបនឹងចូលមកជំនួសការងារពីអតីតសហប្រធានចាស់ ដែលចប់អាណត្តិ។ លោក គ្រីស្ដុហ្វ ហ្សីហ្កូដូ បានវាយតម្លៃខ្ពស់ និងបានសម្ដែងអារម្មណ៍រីករាយក្នុងការបំពេញទស្សនកិច្ចមកកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនៅពេលនេះ។ លោកបន្ថែមថា ទស្សនកិច្ចជាលើកដំបូងនេះ គឺដើម្បីស្វែងយល់កាន់តែស៊ីជម្រៅលើការងារនានា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងភាគីបារាំង និងអាជ្ញាធរជាតិអប្សរា កាន់តែល្អប្រសើរ។ តំណាងស្ថានទូតបារាំងបានប្ដេជ្ញាថា លោកនឹងខិតខំធ្វើយ៉ាងណាឱ្យការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលភាគីបារាំងផ្តល់ថវិកាហរិញ្ញប្បទានសម្រាប់ការជួសជុលនេះ ដំណើរការដោយរលូន និងមានតម្លាភាព។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានសេចក្ដីសោមនស្សចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ហើយឯកឧត្តមក៏មានការរំពឹងថា សហប្រធានថ្មីរបស់ស្ថានទូតបារាំង និងបន្តកិច្ចសហប្រតិបត្តិការនៅការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិចនេះ ឱ្យកាន់តែល្អប្រសើរ និងបានដោយរលូនទៅតាមការគ្រោងទុករបស់ភាគីទាំងពីរ៕ ប្រភពពីអាជ្ញាធរអប្សរា
- កងកម្លាំងមួកខៀវកម្ពុជា១៣៩នាក់ ត្រូវអនុញ្ញាតឱ្យត្រឡប់ ទៅផ្ទះខ្លួនវិញ ក្រោយពិនិត្យសំណាកទទួលលទ្ធផលអវិជ្ជ មានកូវិដ១៩ ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជា ១៣៩នាក់ ក្នុងនោះនារី១១នាក់ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះជួបក្រុមគ្រួសារវិញ ក្រោយពិនិត្យសំណាកវិភាគជាលើកទី២ទទួល លទ្ធផលអវិជ្ជមានកូវិដ១៩ ពីក្រសួងសុខាភិបាល។ ឯ.ឧនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មា ធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ បានចុះទៅពិនិត្យផ្ទាល់ នៅមជ្ឈមណ្ឌលចត្តាឡីស័ក នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឯកឧត្តម បញ្ជាក់ថា កម្លាំងទាំង១៣៩នាក់នេះ គឺបានធ្វើចត្តាឡីស័ក បន្ទាប់ពីបានធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលីរយៈពេល១ឆ្នាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។ ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា ទាំង១៣៩នាក់នេះ ទទួលលទ្ធផលអវិជ្ជមានកូវិដ១៩ បន្ទាប់ពីធ្វើសំណាកវិភាគ កាលពីថ្ងៃទី២៦ ខែកញ្ញា ហើយថ្ងៃនេះ មានការអនុញ្ញាតពីក្រសួងសុខាភិបាល ឱ្យកម្លាំងទាំងអស់នេះ វិលត្រឡប់ទៅ ផ្ទះវិញ ត្រូវបន្តអនាម័យខ្លួនប្រាណជានិច្ច ជាមួយគ្នាប្រសិន បើមានអការៈមិនប្រកតីត្រូវរាយការណ៍មជ្ឈមណ្ឌលជាតិ ឬទាក់ទងទៅអ្នកជំនាញនៃក្រសួងសុខាភិបាល៕
- អាជ្ញាធរលែងសត្វប្រវឹកសល់ពីងាប់ជិត៤០០ក្បាលដោយការជួញដូរខុសច្បាប់ ចូលបឹងធម្មជាតិវិញនៅស្រុកបន្ទាយស្រី សត្វប្រវឹកចំនួន ៣៨២ក្បាលដែលចាប់រឹបអូសបានពីការជួញដូរខុសច្បាប់ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញខេត្តសៀមរាប នាំយកទៅលែងនៅក្នុងតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី។ កាលពីថ្ងៃទី២៦ ខែកញ្ញា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចុះបង្ក្រាបនិងរឹបអូស សត្វប្រវឹក ជិត ៥០០ក្បាលពីរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ខម ដែលដឹកសត្វព្រៃខុសច្បាប់មានទិសដៅចេញពីច្រកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ តែវាបានងាប់អស់មួយចំនួននៅសល់តែ ៣៨២ក្បាល ហើយនៅថ្ងៃទី២៧ ខែកញ្ញា នេះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធនាំយកទៅលែងនៅតំបន់អភិរក្សនៃសហគមន៍ទេសចរណ៍បឹងឈូក ។ អធិការស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ផងដែរ ដែលបច្ចុប្បន្នត្រូវបានបញ្ជូនទៅមន្ត្រីជំនាញ ដើម្បីបន្តនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់៕
- ៩ខែដើមឆ្នាំនេះ ពលរដ្ឋកម្ពុជាឆ្លងជំងឺគ្រុនចាញ់ជាង ៧ពាន់ករណី តែគ្មានអ្នកស្លាប់ គិតចាប់តាំងពីខែមករា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ មន្ត្រីសុខាភិបាលបានរកឃើញមានករណីជំងឺគ្រុនចាញ់ នៅកម្ពុជា ជាង ៧ពាន់ករណី ថយចុះប្រមាណ ៧០ភាគរយ និងគ្មានករណីស្លាប់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែកញ្ញា នេះថា «ជំងឺគ្រុនចាញ់ សរុប ៧ ០៦៣ករណី តែគ្មានអ្នកស្លាប់ទេ គឺថយចុះជាង ៧០% បើប្រៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន ២៣ ៣០២ករណី។ ពិសេសបំផុត គឺគ្រុនចាញ់ប្រភេទសន្ធំឆ្នាំ២០២០ មានតែ៧០០ករណីប៉ុណ្ណោះ បានថយចុះជាង៨០% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមាន ៣ ២៦២ ករណី ឯណោះ។ សរុបមក កម្ពុជា នៅតែឈានទៅសម្រេចជោគជ័យលើសូចនាករឆ្នាំ២០២០ បើទោះជាក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ»។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ពន្យល់ថា មូលហេតុដែលបណ្តាលឲ្យករណីជំងឺគ្រុនចាញ់មានការចុះនេះ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធីការពារ និងមានសម្ភារៈគ្រប់គ្រាន់ដូចជាឧបករណ៍តេស្តរកមេរោគគ្រុនចាញ់ មុងជ្រលក់ថ្នាំការពារគ្រុនចាញ់ និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកវេជ្ជបណ្ឌិត […]
- GMAC ប្ដឹងទៅតុលាការសហភាពអឺរ៉ុប ឲ្យមោឃភាពលើការផ្អាក EBA ២០ % ពីកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានប្ដឹងទៅតុលាការសហភាពអឺរ៉ុប ដោយស្នើសុំឱ្យតុលាការមោឃភាពការសម្រេចផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ ភាគរយពីកម្ពុជា របស់សហភាពអឺរ៉ុប ដែលចូលជាធរមានកាលពីថ្ងៃទី១២ ខែសីហា ២០២០ កន្លងទៅ។ យោងតាមទិនានុប្បវត្តិ ឬការចេញផ្សាយរបស់សហភាពអឺរ៉ុប បង្ហាញថា GMAC បានប្ដឹងទៅកាន់តុលាការអឺរ៉ុបកាលពីថ្ងៃទី ១៦ កក្កដា ក្នុងសំណុំរឿងលេខ T-454/20 ។ បណ្ដឹងនេះត្រូវបានតំណាងដោយមេធាវី ២ រូបមានឈ្មោះ C. Ziegler និង S. Monti និងមានគណៈកម្មការអឺរ៉ុបជាចុងចម្លើយ។ ក្រៅពីស្នើសុំឱ្យតុលាការធ្វើមោឃភាពការសម្រេចនេះ GMAC ក៏ទាមទារឱ្យគណៈកម្មការអឺរ៉ុប ទទួលខុសត្រូវលើការចំណាយផ្ទាល់របស់ខ្លួន និងបង់ប្រាក់ដែលអ្នកដាក់ពាក្យស្នើសុំគឺប្រាក់ដែលត្រូវចំណាយសម្រាប់ដំណើរការរឿងក្ដីនេះ។ នេះបើយោងតាមទិនានុប្បវត្តិរបស់សហភាពអឺរ៉ុបដដែល។ លោក ខេន លូ អគ្គលេខាធិការ GMAC បានថ្លែងថា ការដាក់បណ្ដឹងនេះ ធ្វើឡើងដើម្បីជំទាស់នឹងការសម្រេចចិត្តផ្អាកប្រព័ន្ធអនុគ្រោះពន្ធ ២០ ភាគរយដែលវិធីនេះ ជាជម្រើសចុងក្រោយ ដើម្បីស្វែងរកធនធាន បន្ទាប់ពីការពន្យល់ណែនាំគ្រប់ទម្រង់ផ្សេងទៀតក៏ដូចជា ការអំពាវនាវបានបរាជ័យ។ បើតាមការចេញផ្សាយរបស់តុលាការយុត្តិធម៌សហភាពអឺរ៉ុបសំណុំរឿងលេខ T-454/20 […]
- កាស៊ីណូ ចំនួន ១០ក្នុងចំណោមជាង ១០០កន្លែងបានចាប់ផ្ដើមបើកឡើងវិញ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា មានកាស៊ីណូ ៨ បើកដំណើរការឡើងវិញនៅក្រុងព្រះសីហនុ និង ២ ទៀតនៅទីក្រុងភ្នំពេញ និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយវានឹងធ្វើតាមដោយកាស៊ីណូមួយចំនួនទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់របស់លោក រស់ ភារុណ អនុប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្តេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានអនុញ្ញាតឱ្យកាស៊ីណូ ទាំងនោះ ប្រតិបត្តិការជាថ្មីម្ដងទៀតកាលពីថ្ងៃទី៣ ខែកក្កដា ប៉ុន្តែតុលេងល្បែងភ្នាល់ ត្រូវតែដាក់ចម្ងាយយ៉ាងហោចណាស់ ១ ម៉ែត្រពីគ្នា ដោយឡែក ល្បែងភ្នាល់ជាក្រុមត្រូវបានហាមឃាត់។ យោងតាមក្រសួងសេដ្ឋកិច្ចកម្ពុជា មានកាស៊ីណូ ជាង ១០០កន្លែង ធ្លាប់ប្រតិបត្តិការអាជីវកម្មដោយភាគច្រើននៅតាមច្រកព្រំដែនសំខាន់ៗ ហើយគិតត្រឹមថ្ងៃនេះ យ៉ាងហោចណាស់កាស៊ីណូ ចំនួន ១០ បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនឡើងវិញចាប់តាំងពីកាស៊ីណូទាំងអស់ត្រូវបានផ្អាកប្រតិបត្តិការរបស់ពួកគេកាលពីថ្ងៃទី១ ខែមេសា តាមវិធានរបស់រដ្ឋាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ ១៩៕
- សមាគមអចលនទ្រព្យកម្ពុជា ស្នើរាជរដ្ឋាភិបាលពន្យារការបង់ពន្ធលើប្រាក់ចំណេញ២០% រដ្ឋាភិបាលកម្ពុជា ក្នុងពេលថ្មីៗនេះ កំណត់ឱ្យមានការបង់ពន្ធលើប្រាក់ចំណេញ ចំនួន ២០% បន្ថែមទៀត ក្នុងវិស័យអចលនទ្រព្យ ក្រោយការទិញលក់ដែលជាប្រាក់ចំណេញ។ បន្ទាប់ពីការកំណត់ឲ្យបង់ពន្ធលើប្រាក់ចំណេញលើវិស័យអចនទ្រព្យត្រូវបានប្រកាសភ្លាមៗ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានអះអាងថា ការដាក់ពន្ធបន្ថែមចំនួន២០% លើប្រាក់ចំណេញនេះ នឹងប៉ះពាល់ដល់កំណើននៃការលក់ដូរត្បិតអីការបង់ពន្ធច្រើន ហើយតម្លៃរឹតតែពីថ្លៃ។ លោក ច្រឹក សុខនីម បានបញ្ជាក់ថា ក្នុងនាមជាប្រធានសមាគម បានស្នើឱ្យរដ្ឋាភិបាល ត្រូវពន្យារពេលលើការបង់ពន្ធនេះ ព្រោះតែសេដ្ឋកិច្ចកំពុងប្រឈមវិបត្តិខ្លាំងដោយសារតែបញ្ហាកូវីដ១៩ ពិសេស វាបានធ្វើឱ្យអ្នកវិនិយោគធំៗនៅក្រៅប្រទេសផ្អាកសកម្មភាពនៅកម្ពុជា៕ (លោក ច្រឹក សុខនីម ប្រធានសមាគមអចលនទ្រព្យកម្ពុជា)
- ក្រុមចល័តក្រសួងបានបានចុះទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៥ គ្រឿងលើផ្លូវជាតិលេខ ៦០ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឯក រដ្ឋ អមដំណើរដោយប្រធានលេខាធិការដ្ឋាន និងសហការការដោយប្រធានស្ថានីយខែលជ័យ ថ្នល់កែង និងប្រាសាទ និងអជ្ញាធរមូល ដ្ឋានបានចុះទប់ស្កាត់ និងត្រួតពិនិត្យយានយន្តដឹក ជញ្ជូនលើផ្លូវជាតិលេខ ៦០ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ឥដ្ឋ ក្បឿង ជី និងដំឡូងមី ចំនួន១៤គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៥គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៥តោន ដល់ ២៥តោន។ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ទាំងនោះបានពិន័យ និងធ្វើកិច្ចសន្សាដោយអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រាទី៦០។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ថ្នាក់ដឹកនាំក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង៤ព្រឹក នៅថ្ងៃបន្ទាប់៕
- អាជ្ញាធរស្រុកបាទីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រមួយចំនួនដែលរងផលប៉ះពាល់ (ខេត្តតាកែវ,ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០)៖លោក ភួន ឈីម អភិបាលស្រុកបាទី បានដឹកនាំលោកអភិបាលរង កម្លាំងនគរបាល កងរាជអាវុធហត្ថស្រុក ការិយាល័យជំនាញស្រុក លោកមេឃុំ បុស្តិ៍រដ្ឋបាល ចុះពិនិត្យស្ថានភាពទឹកភ្លៀង តាមបណ្តោយផ្លូវជាតិលេខ២ និងតាមភូមិសាស្ត្រឃុំ មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ ដែលបានរងផលប៉ះពាល់ និងលិចភូមិឋានបងប្អូនប្រជាពលរដ្ឋ និងផ្លូវលំ ដោយសារទឹកភ្លៀងធ្លាក់មួយមេធំ ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ លោកអភិបាលស្រុកបាទី ក្នុងនាមអាជ្ញាធរ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសចំពោះកុមារ តូចៗ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានក្រើនរំឭក ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកបាទី ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាចរន្តអគ្គីសនី ក្រែងលោមានខ្សែភ្លើងដាច់ ឬតខុសប្រក្រតី អាចនឹងមានហានិភ័យខ្ពស់ ក្នុងលំនៅឋានបងប្អូន៕ ដោយ៖សហការី(កែសម្រួលដោយ មណ្ឌល កែវ)
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


