រដ្ឋាភិបាលកម្ពុជា ក្នុងពេលថ្មីៗនេះ កំណត់ឱ្យមានការបង់ពន្ធលើប្រាក់ចំណេញ ចំនួន ២០% បន្ថែមទៀត ក្នុងវិស័យអចលនទ្រព្យ ក្រោយការទិញលក់ដែលជាប្រាក់ចំណេញ។
បន្ទាប់ពីការកំណត់ឲ្យបង់ពន្ធលើប្រាក់ចំណេញលើវិស័យអចនទ្រព្យត្រូវបានប្រកាសភ្លាមៗ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា បានអះអាងថា ការដាក់ពន្ធបន្ថែមចំនួន២០% លើប្រាក់ចំណេញនេះ នឹងប៉ះពាល់ដល់កំណើននៃការលក់ដូរត្បិតអីការបង់ពន្ធច្រើន ហើយតម្លៃរឹតតែពីថ្លៃ។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា ក្នុងនាមជាប្រធានសមាគម បានស្នើឱ្យរដ្ឋាភិបាល ត្រូវពន្យារពេលលើការបង់ពន្ធនេះ ព្រោះតែសេដ្ឋកិច្ចកំពុងប្រឈមវិបត្តិខ្លាំងដោយសារតែបញ្ហាកូវីដ១៩ ពិសេស វាបានធ្វើឱ្យអ្នកវិនិយោគធំៗនៅក្រៅប្រទេសផ្អាកសកម្មភាពនៅកម្ពុជា៕
(លោក ច្រឹក សុខនីម ប្រធានសមាគមអចលនទ្រព្យកម្ពុជា)





