ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រសួង​អប់រំ អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន ០៥ តុលា ក្រោម​ប្រធាន​បទ «គ្រូ​បង្រៀន​ឆ្លាត​វៃ​ដើម្បី​ការ​អប់រំ​ឌីជីថល»​ (ភ្នំពេញ​)៖​ ពិធី​អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន ០៥ តុលា ក្រោម​ប្រធាន​បទ “​គ្រូ​បង្រៀន​ឆ្លាត​វៃ​ដើម្បី​ការ​អប់រំ​ឌីជីថល” ក្រោមអធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ នៅវិទ្យាស្ថាន​ជាតិ​អប់រំ។ ក្រសួងអប់រំ​ បានចាត់ទុកទិវាគ្រូបង្រៀនពិភពលោក ០៥ តុលា គឺជាឱកាស​ដែល​មនុស្ស​ទូទាំង​សាកលលោក​សម្តែង​ការ​ដឹង​គុណ ភាព​កតញ្ញូ ព្រមទាំង​ផ្ដល់​តម្លៃ​ចំពោះ​គ្រូ​បង្រៀន​ដែល​បាន​ចំណាយ​ពេល​វេលា កម្លាំង​កាយ កម្លាំង​ចិត្ត ស្មារតី វិជ្ជាជីវៈ ក្នុង​ការ​ផ្ទេរ និង​ផ្ដល់​ចំណេះ​ដឹង ព្រមទាំង​បំណិន​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ៕
  • ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនានាប្រចាំថ្ងៃទី០៥ ខែតុលា នេះ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖
  • ព្រះមហាក្សត្រចេញព្រះរាជសារក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារមួយច្បាស់ សម្រាប់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ។ កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្ត១១៧រូប ក្នុងនោះមានរបៀបវារៈចំនួន១១ ត្រូវពិនិត្យ ពិភាក្សា និងអនុម័ត៕ ព្រះរាជសាររបស់ព្រះមហាក្សត្រ ៖  
  • អ្នកពាក្យក្រសួងបរិស្ថាន: ចំនួនមន្ត្រីឧទ្យានុរក្សមិនទាន់ឆ្លើយតប ទៅនឹងទំហំដីដែលត្រូវអភិរក្ស និងការពារនៅ ឡើយ អំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មាន ចម្រុះស្ថាប័ន ចុះសិក្សាស្វែងយល់ពីការងារការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្ត មណ្ឌលគិរី រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃក្រសួង បរិស្ថានចំនួន១២០០ នាក់បាននឹងកំពុងបំពេញតួនាទីជាឆ្នាំព្រៃការពារនិងអភរិក្សធនធានធម្ម ជាតិ និងបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធន ធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ កម្ពុជាដែលបច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន៦៦ កន្លែង ដែលក្នុងនោះមានឧទ្យាន ជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើ ប្រាស់ច្រើនយ៉ាង តំបន់ ការពារទេសភាព និងតំបន់រ៉ាមសារដែលមានផ្ទៃដីសរុប ៧,៣ លានហិកាស្មើប្រមាណ៤១%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថា តំបន់ការពារ ធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីមានចំនួន៦ កន្លែង មានផ្ទៃដីសរុបប្រមាណ១ លានហិកតា។ ក្នុងនោះរួម មានដែនជម្រ កសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រក សត្វព្រៃណាមលៀរ ដែនជម្រក សត្វព្រៃលំផាត់ ដែនជម្រក សត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឥសាន។ ក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ មន្ទីរបរិស្ថានមានមន្ត្រីឧទ្យានុរក្សសរុបចំនួន១០៤ នាក់ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។ ទោះយ៉ាងណាឯ.ឧ បានថ្លែងថា មន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត […]
  • ក្រុមការងារចុះពិនិត្យ និងណែនាំឲ្យរុះរើសំណង់លើដីចំណីផ្លូវស្ថិតក្នុងសង្កាត់សាលាកំរើក នៅព្រឹកថ្ងៃ ០៤ ខែតុលា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់លើចំណីផ្លូវ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលជាផ្លូវក្នុងចំណោមផ្លូវដែលត្រូវសាងសង់ ចំនួន ៣៨ ខែ្ស ផងដែរ។ ការចុះពិនិត្យនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដា ប់អាវុធ អាជ្ញាធរភូមិ ឃុំ និងប្រជាការពារក្នុងមូលដ្ឋានផងដែរ។ អភិបាលរងខេត្ត និងក្រុមការងារក៏បានផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសហការ និងរុះរើសំណង់នានា ព្រមទាំងសម្ភារផ្សេងៗទៀតតាមការវាស់វែងរបស់ក្រុមការងារ។ ក្នុងនាមក្រុមការងារ និងរដ្ឋបាលខេត្ត សៀមរាប សូមស្នើដល់បងប្អូនបន្តចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក៕
  • អាជ្ញាធរជាតិអប្សរា បញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថ ភាពភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទក្នុងតំបន់អង្គរ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពភ្នាក់ងារទេសចរណ៍អំពីហានិភ័យប្រាសាទ នៅក្នុងរមណីយដ្ឋានអង្គរ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ខែ បានបញ្ចប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០។ លោក លឹម ស្រ៊ូ ប្រធានភ្នាក់ងារទេសចរណ៍ក្នុងតំបន់អង្គរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលអំពីហានីភ័យប្រាសាទ មានភ្នាក់ងារទេសចរណ៍ចូលរួមចំនួន១៥៥នាក់ នៅតាមប្រាសាទសំខាន់ៗដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត ប្រាសាទតាព្រហ្ម ប្រាសាទប្រែរូប និងប្រាសាទបាគង។ លោក លឹម ស្រ៊ូ បន្តថា វគ្គបណ្តុះបណ្តាលនេះ បង្រៀនសិក្ខាកាមទាំងអស់អំពីតួនាទីរបស់ភ្នាក់ងារទេចរណ៍ ការពន្យល់ពីអ្នកជំនាញជាតិ-អន្តរជាតិអំពីប្រវត្តិសាស្ត្រទូទៅនៃឧទ្យានអង្គរ ប្រវត្តិនៃការអភិរក្សនិងការជួសជុលប្រាសាទ ការចុះពិនិត្យទីតាំងដែលមានហានីភ័យផ្ទាល់ និងវិធានការការពារដើម្បីសង្គ្រោះប្រាសាទ។ តាមរយៈមេរៀនទាំងនេះ គឺដើម្បីឱ្យភ្នាក់ងារទេសចរណ៍មានមូលដ្ឋានជាគ្រឹះខ្លះៗ អាចចូលរួមអង្កេត ផ្តល់ព័ត៌មាន និងរួមចំណែកផ្តល់សញ្ញាព័ត៌មានដល់ភ្ញៀវទេសចរបានជ្រាបនិងទប់ស្កាត់ហានីភ័យផ្សេងៗនៅតាមប្រាសាទ។ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះគ្រូឧទ្ទេសក៍ទាំងអស់ដែលបានចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់ក្រុមការងារ ហើយសង្ឃឹម ថាក្រុមការងារដែលបានយកចិត្តទុកដាក់ទទួលការបណ្តុះ បណ្តាល នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកចំណេះដឹងថ្មីនេះបន្តទៀតប្រកបដោយផ្លែផ្កាល្អក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពល្អប្រសើរក្នុងតំបន់អង្គរ៕ ប្រភពពីអាជ្ញាធរជាតិអប្សរា
  • បន្ទប់ទឹកសាធារណៈកម្រិតស្តង់ដារអន្តរជាតិនឹងដាក់ឱ្យដំណើរការនៅបរិវេណមុខប្រាសាទអង្គរវត្ត នៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិដែលមានទីធ្លាធំទូលាយ​ និងបំពាក់ទៅដោយសម្ភារ​បរិក្ខារ​ទំនេីប​ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។ អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន​ Green Angkor Culture PLC., មានបន្ទប់ស្រី​ចំនួន៨ បុរសចំនួន៦ បង្គន់នោមបុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២​ (ស្រី១ប្រុស១) សម្រាប់ឱ្យភ្ញៀវទេសចរជាតិ​ អន្តរ ជាតិ និងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់​ក្នុងគោលបំ ណងលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យ នៅតំបន់រមណីយដ្ឋានអង្គរ​ បេតិកភណ្ឌពិភពលោក​។ បន្ទប់ទឹកអនាម័យនេះនឹងស្ថិតក្រោមការថែទាំរបស់គ្រឹះ ស្ថានអង្គរ ដេីម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍​ក្នុងរមណីយដ្ឋាន​អង្គរ៕
  • ទឹកភ្លៀងជាច្រើនសន្ធឹកសន្ធាប់ត្រូវបានបង្វែរចូលក្នុងបារាយ ណ៍ដើម្បីរក្សាទុក ព្យុះនូលដែលកើតឡើងកាលពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានបណ្តាលឱ្យផ្នែកខ្លះនៃព្រះរាជា ណាចក្រកម្ពុជាទទួលបានទឹកភ្លៀងដ៏ច្រើន។ ខេត្តសៀមរាបក៏ទទួលបានទឹកភ្លៀងជាច្រើនផងដែរ។ ដើម្បីជាប្រយោជន៍ដល់កិច្ចការអភិរក្សប្រាសាទ ទឹកស្អាតនិងស្រោចស្រពកសិកម្មរបស់ប្រជាពលរដ្ឋ អ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការចាត់ចែង និងប្រមូលទឹកភ្លៀងទាំងនោះតាមប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបញ្ចូនទៅរក្សាក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត៕ វណ្ណា
  • អភិបាលខេត្តសៀមរាប ចុះស្វែងយល់ការស្ថាបនាផ្លូវ៣៤ ខ្សែនៅខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិល មិញ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យហេដ្ឋារចនា សម្ព័ន្ធតាមផ្លូវក្រុងទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯក ឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យលទ្ធផលការស្ថាបនាផ្លូវក្រុង ទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុនេះដែរ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ បានធ្វើការចែករំលែក​បទពិ សោធន៍ ក្នុង​ការស្តារហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុឡេីងវិញ​ក្នុងខេត្តព្រះសីហនុជូន ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល ខេត្តសៀមរាប។ សូមជម្រាបថា តាមការគ្រោងទុក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងអញ្ជើញត្រួតពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវ ក្រុងចំនួន ៣៤ខ្សែ ទៅខេត្តព្រះសីហនុ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ៕
  • ក្រសួងកសិកម្ម បន្តយុទ្ធនាការចុះចែកកូនត្រីអណ្តែង កូនកង្កែបជូនពលរដ្ឋនៅខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានអញ្ជើញមកជួបសំណេះ សំណា ល និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីបីស្រុក គឺស្រុកឧដុង្គ ស្រុកឱរ៉ាល់ និងស្រុកថ្ពង។ ពិធីនេះបានរៀបចំនៅផ្ទះលោក ឡុង ឡេង នៅភូមិកណ្តាល ឃុំពាំងល្វា ស្រុកឧដុង្គ។ លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាបឲ្យដឹងថា វិស័យវារីវប្បកម្មនៅទូទាំងខេត្តថា ខេត្តកំពង់ស្ពឺមានបណ្តុំអាជីវកម្មត្រីចំនួន១១ (២៧៣ គ្រួសារ) ដោយបានផ្តល់កូនត្រីចម្រុះចំនួន ១៣៦ ៥០០កូន មានបណ្តុំអាជីវកម្មកង្កែប ១១កន្លែង (២១៦ គ្រួសារ) និងមានកសិករចិញ្ចឹមត្រីនៅក្រៅបណ្តុំ ៤០២គ្រួសារ បានដាក់កូនត្រីចម្រុះចិញ្ចឹមចំនួន ២៥១ ៣០០ក្បាល មានបង្កាត់ ភ្ញាស់កូនត្រី និងកង្កែបជាលក្ខណគ្រួសារចំនួន ៤កន្លែង អាចផលិតកូនបាន ៧២២ ០០០កូន។ ដោយឡែកក្រុម […]
  • រដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តសំរាមរបស់រដ្ឋ បាលខណ្ឌ ដើម្បីអន្តរាគមន៍ប្រមូលសំរាម គ្រាដែលកម្មករសិនទ្រីកំពុងធ្វើកូដកម្ម ដោយសារតែបុគ្គលិក និងកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី កំពុងធ្វេីកូដកម្មមិនប្រមូលសំរាម ចាប់តាំងពីល្ងាចថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ មក រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ រួមទាំងភ្នាក់ងារអនាម័យចំនួន ០២នាក់ក្នុងមួយសង្កាត់ ចេញអន្តរាគមប្រមូលសំរាមនៅរាជធានីភ្នំពេញ។ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមឱ្យបានត្រឹមត្រូវតាមកម្មវិធី។
  • យោធាថៃ ១២០៥ ចាប់ពលករចំណាកស្រុក ៧ នាក់ឆ្លងដែនខុស ច្បាប់ទៅរកការងារធ្វើ ក្នុងស្ថានភាពកូវីត១៩ (ក្រុងប៉ោយប៉ែត,ថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២០)៖ ពលករខ្មែរ ឆ្លងដែន ខុសច្បាប់ ត្រូវសមត្ថកិច្ចថៃចាប់បានជាបន្តបន្ទាប់ករណីថ្ងៃនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នេះចាប់បាន៧នាក់ទៀត ដើម្បីការពារនៅស្ថានការណ៍ការរាត្បាតកូវិត-19 តាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ខេត្តស្រះកែវ។ សមត្ថកិច្ចកងរយទាហានប្រាណទី1205 កងកម្លាំងបូរផា បានចាត់កម្លាំងពលល្បាតនឹងតាមឃ្លាំមើលក្នុងតំបន់ទទួលខុសត្រូវ ពិនិត្យឃើញពលរដ្ឋខ្មែរ កំពុងដើរចំនួន៣នាក់ ក្នុងនោះប្រុស២ស្រី១ នៅបរិវេណភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ធ្វើកំណត់ហេតុចាប់ខ្លួនពលករដ្ឋខ្មែរទាំង៣នាក់ ដែលរួមមានឈ្មោះដូចខាងក្រោម៖ ១/ឈ្មោះប៊ុន ឌី ប្រុស អាយុ៣៧ឆ្នាំ។ ២/ឈ្មោះ ខែម ឡា ប្រុស អាយុ២០ឆ្នាំ ៣/ឈ្មោះ ម៉ានី ស្រី អាយុ៤០ឆ្នាំ អ្នកទាំង៣រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានឯកសារធ្វើដំណើរ ដោយអ្នកទាំង៣ធ្វើដំណើរចូលមកប្រទេសថៃ ដើម្បីរកការងារធ្វើ ស៊ីឈ្នួលទូទៅផ្នែកកសិកម្ម នៅទឹកដីឃុំប៉ារ៉ៃ ស្រុកអារញ្ញ ដោយសារខាងកម្ពុជា មិនមានការងារធ្វើ អ្នកខ្លះធ្លាប់ចូល-ចេញថៃ ២០លើកហើយ ទើបសមត្ថកិច្ចនាំខ្លួនអ្នកទាំងអស់បញ្ជូនទៅឲ្យកងរយទី127ភូមិ ណូន ម៉ាកមុន […]
  • ប្រធានាធិបតីអាមេរិក​ លោក ​ដូណាល់ ត្រាំ និងភរិយាឆ្លងកូវីដ-១៩ ប្រធានាធិបតីអាមេរិក​ លោក ​ដូណាល់ ត្រាំ អះអាងថា លោក និងភរិយាបានឆ្លងជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ ។ លោកប្រកាសសាធារណៈបែបនេះក្នុងគណនី Twitter ផ្លូវការរបស់ខ្លួន នៅយប់ថ្ងៃព្រហស្បតិ៍ទី១ ​ខែតុលា ។ ​ អ្នកស្រី Hope Hicks ដែលជាមនុស្សជំនិតម្នាក់របស់លោក មានលទ្ធផលតេស្តវិជ្ជមាន COVID-19 លោក ត្រាំ តាមរយៈបណ្ដាញសង្គមTwitter សរសេរថា៖« យប់នេះ ខ្ញុំ និងស្ត្រីទី១ បានតេស្តវិលទ្ធផលជ្ជមាន COVID-19 ។ យើងនឹងចាប់ផ្ដើមធ្វើចត្ដាឡីស័ក ហើយព្យាបាល។ យើងនឹងឆ្លងផុតរឿងនេះទាំងអស់គ្នា»។ អ្នកស្រី Hicks ត្រូវបានមើលឃើញថាបានធ្វើដំណើរជាមួយលោកត្រាំ លើយន្តហោះ Air Force One កាលពីថ្ងៃទី ២៩ ខែកញ្ញា ទៅកាន់ទីក្រុង Cleveland សម្រាប់កម្មវិធីជជែកដេញដោលលើកទី១ជាមួយបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន។ ទន្ទឹមនេះ អ្នកស្រីក៏នៅជាមួយលោកត្រាំ លើឧទ្ធម្ភាគចក្រ Marine One […]
  • ក្នុងខែកញ្ញា នេះ រដ្ឋាភិបាលបញ្ចេញថវិកាជាង២,៦ពាន់លានរៀលជូនកម្មការិនីសម្រាលកូនជាង ៦ពាន់នាក់នៅទូទាំងប្រទេស ក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណជាង ២,៦ពាន់លានរៀល សម្រាប់បើកជូនស្ត្រីជាកម្មការិនីចំនួន ៦ ៤៥២នាក់ដែលបានសម្រាលកូននៅទូទាំងប្រទេស មានកូនសរុប ៦ ៥០៣នាក់ ក្នុងនោះស្ត្រីសម្រាលកូនភ្លោះពីរ មានចំនួន ៥១នាក់ ច្រើនជាងខែសីហា ឆ្នាំ២០២០។ យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២០ មានស្ត្រីជាកម្មការិនីសម្រាលកូនចំនួន ៥ ៦៦២ នាក់ ដែលមានកូនសរុប ៥ ៦៩៩ នាក់ ក្នុងនោះមានកូនភ្លោះពីរ ចំនួន៣៧នាក់ ដោយរដ្ឋាភិបាល បានចំណាយថវិកាចំនួន ២,២៧៩,៦០០,០០០ រៀល ផងដែរ។ គួរបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូន អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖ ទី១. កម្មករនិយោជិតជាស្ត្រី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានីខេត្ត អំឡុងពេលយ៉ាងយូរ៣ខែ មុនសម្រាលកូន។ ទី២. សាមីខ្លួន ត្រូវភ្ជាប់មកជាមួយនូវលិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ […]
  • គ.ជ.ប. ទទួលអ្នកចុះឈ្មោះថ្មីជិត ២ពាន់នាក់ នៅព្រឹកថ្ងៃដំបូងនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គិតមកត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែតុលា ដែលជាថ្ងៃចាប់ដំណើរការដំបូង មន្ត្រី គ.ជ.ប. បានបញ្ជាក់ថា មានអ្នកចុះឈ្មោះថ្មីចំនួន ១ ៦២០នាក់ អ្នកសុំកែទិន្នន័យចំនួន ៣៦៧នាក់ អ្នកផ្លាស់ចូល ៣៦៨នាក់ និងអ្នកត្រូវបានលុបឈ្មោះចេញមានចំនួន ៥នាក់។ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប. បានប្រាប់ ឲ្យដឹងថា ដំណើរនៃការពិនិត្យបញ្ជីនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅតាមកាលវិភាគដោយ ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ជាការចុះឈ្មោះតាមឃុំសង្កាត់ រីឯថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែតុលា ជាការចុះឈ្មោះចល័ត ដោយក្រុមការងារ គ.ជ.ប.តាមភូមិមួយចំនួនក្នុងរាជធានី-ខេត្ត និងពីថ្ងៃទី១៥ ដល់ថ្ងៃ១៩ ខែតុលា ជាការចុះឈ្មោះតាមឃុំសង្កាត់ វិញ។ សូមជម្រាបថា គណៈកម្មការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១ ខែតុលា ម្សិលមិញនេះ បានបើកដំណើរការការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ក្នុងរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ តុលានេះ ដល់ថ្ងៃទី១៩តុលា។ ក្នុងនោះការិយាល័យបោះឆ្នោតចំនួន ១ ៦៤៦ឃុំ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)