ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិល មិញ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យហេដ្ឋារចនា សម្ព័ន្ធតាមផ្លូវក្រុងទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯក ឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យលទ្ធផលការស្ថាបនាផ្លូវក្រុង ទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុនេះដែរ ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានធ្វើការចែករំលែកបទពិ សោធន៍ ក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុឡេីងវិញក្នុងខេត្តព្រះសីហនុជូន ឯកឧត្ដម ទៀ សីហា អភិបាល ខេត្តសៀមរាប។
សូមជម្រាបថា តាមការគ្រោងទុក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងអញ្ជើញត្រួតពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវ ក្រុងចំនួន ៣៤ខ្សែ ទៅខេត្តព្រះសីហនុ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ៕






