ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» នឹងជួយជំរុញដល់ការអភិវឌ្ឍតំបន់ព្រំដែន រដ្ឋសភាជាតិ កាលពីថ្ងៃទី៦ ខែតុលា ម្សិលមិញ បានបើកសម័យប្រជុំពេញអង្គលើកទី ៥ នីតិកាលទី ៦ ហើយបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ខណៈដែលព្រះមហាក្សត្របានចេញព្រះរាជសារមួយច្បាប់ដោយព្រះអង្គមានបន្ទូលថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់ សម្រាប់ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការប្រើប្រាស់ជាឧត្តមប្រយោជន៍។ ឯ.ឧ. ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាថ្លែង បន្ទាប់ពីបញ្ចប់សម័យប្រជុំថា ការបើកសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី ៥ នីតិកាលទី ៦ នេះរដ្ឋសភាបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម រួចរាល់ជាស្ថាពរហើយដោយគ្រោងនឹងដាក់ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្តទៀត។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ច្បាប់នេះ នឹងជួយជំរុញការអភិវឌ្ឍតំបន់ព្រំដែន ដែលជាតំបន់អតីតសមរភូមិ តំបន់ពោរពេញទៅដោយគ្រាប់មីន តំបន់គ្រុនចាញ់ តំបន់គ្មានការអភិវឌ្ឍ និងគ្មានប្រជាជនរស់នៅ។ លើសពីនេះ ការពារខ្សែក្រវាត់ព្រំដែនតាមរយៈការកសាងសំណង់អគារដ៏រឹងមាំ មានលក្ខណៈយូរអង្វែង និងការលើកទឹកចិត្តការមកតាំងទីលំនៅថ្មីៗរបស់ប្រជាពលរដ្ឋក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេសបង្កើតប្រភពចំណូលថវិកាជាតិ៕
  • គ.ជ.ប. បង្ហាញថា ក្នុង៦ថ្ងៃនេះ មានពលរដ្ឋជិត២ម៉ឺននាក់ទៅចុះឈ្មោះបោះឆ្នោតថ្មី និងជិត៣ម៉ឺននាក់ត្រូវលុបឈ្មោះចេញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសនៅថ្ងៃនេះ ថា ក្នុងរយៈពេល៦ថ្ងៃកន្លងទៅនេះ មានប្រជាពលរដ្ឋជិត ២ម៉ឺននាក់ បានចុះឈ្មោះថ្មីក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ និងមានពលរដ្ឋជិត ៣ម៉ឺននាក់ត្រូវបានលុបឈ្មោះពីបញ្ជីបោះឆ្នោត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប. បានប្រកាសថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតថ្មីចំនួន១៨ ៣៥៥នាក់ បានចុះឈ្មោះបោះឆ្នោតនៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលានេះ ខណៈដែលឈ្មោះពលរដ្ឋដល់ទៅ ២៨ ៧៣៥នាក់ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត។ គ.ជ.ប ក៏បានប្រកាស ថា ប្រជាពលរដ្ឋ ២៤ ៧១១នាក់ បានកែប្រែទិន្នន័យរបស់ពួកគេនៅក្នុងបញ្ជីបោះឆ្នោត ហើយពលរដ្ឋ២៤ ៤១៦នាក់ទៀត បានផ្ទេរឈ្មោះរបស់ពួកគេទៅកាន់ឃុំឬសង្កាត់ថ្មី។ សូមជម្រាបថា គ.ជ.ប បានចាប់ផ្ដើមពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ខាងមុខនេះ។ បើតាមតួលេខដែលចេញដោយ គ.ជ.ប បានបង្ហាញថា ពលរដ្ឋដល់ទៅជាង ៣សែននាក់ ត្រូវគ្រប់អាយុ ១៨ឆ្នាំ និងត្រូវចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំ២០២០ នេះ៕
  • ផ្សារទំនើបអុីអនម៉លគម្រោងទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសាងសង់ហើយ ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញ បន្តទទួលបានគម្រោងសាងសង់សំណង់ថ្មីប្រមាណជាង ១០០០គម្រោង លើផ្ទៃដីសំណង់សរុបជាង០៥លានម៉ែត្រ ក្រឡា ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណជាង២,៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក ស្របពេលដែលរាជធានីភ្នំពេញមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤អគារ ។ នេះបើតាមការបញ្ជាក់របស់ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធី បើកការ ដ្ឋានសាងសង់ ផ្សារទំនើបអុីអន ម៉លគម្រោទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ ម៉ែត្រ) ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០៧តុលាឆ្នាំ២០២០នេះ។ ឯ.ឧ ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដែលកាលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចំការមីន ជាទីក្រុងខ្មោច ដែលគេភ័យខ្លាចគ្រប់គ្នាឥឡូវបានប្រែក្លាយទៅជាប្រទេសមួយ រាជធានីមួយដែលមានសន្តិសុខពេញលេញ ជាមជ្ឈមណ្ឌលផលិតនិងចែកចាយទំនិញជាបណ្ដុំនៃការរស់ នៅប្រកបដោយប្រណីតភាពនិងជាតំបន់ទេសចរណ៍ដ៏រស់រវើក ដែលបង្ហាញឲ្យឃើញតាមរយៈវត្តមានទីក្រុងរណបអាគារពាណិជ្ជកម្មសំណង់បុរី ខុនដូ និងផ្សារទំនើបត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅក្នុងនោះ ជារួមមានសំណង់បុរីចំនួន២៦៣កន្លែងនិងអាគារខ្ពស់ចំនួន១៤២៤ អគារ ហើយក្នុងនោះរយៈពេល ០៩ខែឆ្នាំ២០២០នេះ យើងបន្តទទួលបានគម្រោងសាងសង់ថ្មីចំនួន១០២០គម្រោង លើផ្ទៃដីសំណង់សរុប […]
  • សម្តេចតេជោ ច្រានចោលការចោទប្រកាន់ថា កម្ពុជាប្រគល់ មូលដ្ឋានជើងទឹករាម ទៅឲ្យចិនគ្រប់គ្រង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រ កាសច្រានចោលជាថ្មីម្តងទៀតថា កំពង់ផែយោធារាម មិនត្រូវបានប្រគល់ទៅឲ្យចិនគ្រប់គ្រងនោះឡើយ។ កំពង់ផែយោធារបស់កម្ពុជា មិនមែនជាកំពង់ផែអន្តរជាតិសម្រាប់ដឹកទំនិញចេញចូលនោះទេ ហើយប្រសិនបើប្រទេសណាមួយចង់ចូលចត នៅកំពង់ផែយោធានេះ គឺត្រូវស្នើសុំការអនុញ្ញាតពីកម្ពុជាជាមុនសិន។ នេះជាការ បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ពីស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្តេចតេជោ ហ៊ុន សែន បានច្រាលចោលការចោទប្រកាន់ជាបន្តបន្ទាប់ថា កម្ពុជាបានប្រគល់មូលដ្ឋានទ័ពជើងទឹករាមឱ្យទៅចិនគ្រប់គ្រង។ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការ ងារ បច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់រួចហើយថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ មិនអនុញ្ញាឱ្យមានទីតាំងយោធាបរទេសនៅក្នុងទីតាំងទឹកដីរបស់ខ្លួន ហើយក៏មិនបោះទីតាំងយោធារបស់យើងលើទឹកដីបរទេស លើកលែងតែក្រោមឆ័ត្រអង្គ ការសហប្រជាជាតិ៕ សំ វណ្ណា
  • គម្រោងសង់ផ្លូវជាតិ៣ខ្សែទៀតក្នុងខេត្តកំពត ដែលប្រើថវិការបស់ចិន នឹងចាប់ផ្តើមឆាប់ៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានសម្រេចថា នឹងសុំជំនួយពីប្រទេសចិន ក្នុងការសាងសង់ផ្លូវជាតិចំនួន ៣ខ្សែ ដោយសុទ្ធតែស្ថិតក្នុងខេត្តកំពត រួមមាន ៖ ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ សម្តេចតេជោ បានបញ្ជាក់ថា ៖ «ម្សិលមិញ ខ្ញុំបានសម្រេចគម្រោង ៣ សុំលុយពីចិនទៀតហើយ ព្រោះចរចាត្រូវថ្លៃហើយ។ ទីមួយ ផ្លូវ ៤១ តភ្ជាប់ផ្លូវជាតិលេខ៤ ចុះទៅកំពត។ ទីពីរ ផ្លូវជាតិលេខ៣១ នៅកំពត ។ ទីបី ផ្លូវជាតិ ៣៣ នៅកំពតទៀត»៕
  • សម្តេចតេជោ៖ ទោះរាជរដ្ឋាភិបាលផ្អាកព្រះរាជពិធីបុណ្យអុំទូកតែពលរដ្ឋនៅមូលដ្ឋាននៅតែអាចប្រារព្ធពិធីនេះដដែល រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកព្រះរាជពិធី បុណ្យអុំ ទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដើម្បីទប់ ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានឲ្យដឹងថា ព្រះរាជពិធីនេះ នៅតែរៀបចំនៅតាមទីវត្តអារាម និងនៅតាមមូលដ្ឋានដដែល។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា ថ្វីត្បិតតែឆ្នាំនេះ រាជរដ្ឋាភិបាល មិនរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅភ្នំពេញ តែអាជ្ញាធរមូលដ្ឋានអាចធ្វើតាមបណ្តាខេត្តនានាបាន ហើយពិធីសំពះព្រះខែ អកអំបុក អាចធ្វើនៅតាមវត្ត ឬតាមផ្ទះនានា ។ ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយ ក្រសួងសុខាភិបាលសិក្សា និងដាក់ចេញវិធានការនានា ក្នុងការការពារជម្ងឺកូវីដ១៩ ជាពិសេសកីឡាករអុំទូក។ សូមជម្រាបថា កាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រីបាន ឯកភាពទៅតាមសំណើរបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង […]
  • ក្រសួងសុខាភិបាល ណែនាំពីការពង្រឹងការធ្វើចត្តាឡីស័កតាមផ្ទះ និងតាមមណ្ឌលចត្តាឡីស័ក យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសកម្ពុជា ស្ថិតក្នុងហានិភ័យនៃការចម្លងវីរុសកូវីដ១៩ គ្រប់ពេលវេលានៅឡើយ ដើម្បីចូលរួមបន្តទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលទៅក្នុងសហគមន៍ ការពង្រឹងការធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ឬការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករបស់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះ និងនៅតាមមណ្ឌលនានា គឺតម្រូវឱ្យមានការចូលរួមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ៖  
  • ឯ.ឧ . ឃួង ស្រេង ៖ កម្មករក្រុមហ៊ុនស៊ិនទ្រី នឹងទទួលបានឱកាសការងារថ្មី និងប្រាក់អតីតភាពតាមការកំណត់ ឯ. ឧ . ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីសម្ពោធអគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់អតីតភាពការងារទៅតាមដំណាក់កាលដល់បុគ្គលិកម្មករក្រុមហ៊ុនស៊ិនទ្រីហើយពួកគេនៅតែទទួលបានឱកាសការងារថ្មីដដែលនៅពេលក្រុមហ៊ុនចំនួន៣បើកប្រតិបត្តិការប្រមូលសំរាមនាពេលខាងមុខ។ បើតាមលោកឃួងស្រេងសាលារាជធានីភ្នំពេញនឹងបង្កើតឱ្យមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣តំបន់ដើម្បីធ្វើយ៉ាងណាឱ្យការប្រមូលសំរាមបានលឿនរហ័សបញ្ចៀសការកកស្ទះខណៈដែលក្រុមហ៊ុនទាំងអស់នោះនឹងយកកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី ដោយមានការជួយពីរដ្ឋបាលរាជធានីភ្នំពេញមកបម្រើការងារដដែល។ ឯ. ឧ. ឃួង ស្រេង ក៏អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់វេចខ្ចប់ទុកដាក់និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវដើម្បីបញ្ចៀសការកកស្ទះសំរាមសំណល់រឹងខណៈរដ្ឋបាលរាជធានីភ្នំពេញកំពុងតែឱ្យអាជ្ញាធរខណ្ឌទាំង១៤ប្រមូលតាមបណ្ដាខណ្ឌរៀងៗខ្លួន។ សូមជម្រាបជូនថាក្នុងប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាមដោយសារកម្មករក្រុមហ៊ុន ស៊ិនទ្រី បានធ្វើកូដកម្មទាមទារប្រាក់អតីតភាពដែលចំណុចនេះក្រសួង ការងារបានជម្រាបជូនថា ប្រាក់អតីតភាព ក្រសួងនឹងផ្តល់ជូនតាមដំណាក់កាលខណៈដែលកម្មករទាំងអស់នោះសុំបើកប្រាក់ផ្តាច់តែម្ដងហើយឈប់ធ្វើការ។ ការទាមទារបែបនេះដោយសារពួកគាត់យល់ថា នៅថ្ងៃអនាគតដ៏ខ្លីនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដេញថ្លៃយកក្រុមហ៊ុនចំនួន ៣ផ្សេងទៀតមកប្រតិបត្តិការប្រមូលសំរាមហើយគាត់គិតថា គាត់នឹងមិនបានចូលធ្វើការងារបន្តនោះទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះអាជ្ញាធររាជធានីភ្នំពេញបានបញ្ចេញរថយន្តប្រមូលសំរាមដែលទើបនឹងទិញថ្មីចំនួន៧០គ្រឿង រួមជាមួយ កម្លាំងសន្តិសុខ និងប្រជាការពាររាប់សិបនាក់ ដើម្បីចេញប្រតិបត្តិការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញផងដែរ៕
  • ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះរាជសាររំលែកទុក្ខ ចំពោះការសោយទីវង្គត់របស់ព្រះចៅ គុយវ៉ែត ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានប្រទានព្រះរាជសារទៅកាន់ព្រះអង្គម្ចាស់ ស៊ែក ណាវ៉ាហ្វ អាល់អះម៉ាត់ អាល់សាបា (Nawaf al-Ahmad al-Sabah) ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការសោយទីវង្គត់របស់ព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា (Sheikh Sabah al-Ahmad al-Sabah) ក្នុងព្រះជន្មាយុ ៩១ព្រះវស្សា។ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលក្នុងព្រះរាជសារថា៖ ព្រះករុណា ខ្ញុំបានទទួលដំណឹងដ៏សោកសៅនៃការយាងចូលទីវង្គតរបស់ព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា (Sheikh Sabah al-Ahmad al-Sabah) អតីតមហាក្សត្រនៃរដ្ឋគុយវេត និងត្រូវជាសម្តេចព្រះរាមរបស់ព្រះអង្គ។ លើសពីនេះព្រះអង្គ បន្តថាព្រះចៅគុយវ៉ែត ព្រះបាទ ស៊ែក សាបា (Sheikh Sabah al-Ahmad al-Sabah) ជាមហាក្សត្រ ដ៏អស្ចារ្យដែលបានលះបង់ព្រះរាជសុខទុក្ខផ្ទាល់ព្រះកាយដើម្បីការពារ និងធ្វើឱ្យប្រជាពលរដ្ឋគុយវែតសំបូរសប្បាយ។ ព្រះករុណាក៏បាន ឧទ្ទិសកុសលសូមឱ្យព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ស៊ែក សាបា គង់នៅសុខគតិភព។ សូមរំលឹកថាព្រះចៅគុយវ៉ែត […]
  • រដ្ឋសភាបន្តពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗបម្រើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ២០២០ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់សំខាន់ៗ ដែលបម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងចំណោមសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តថ្ងៃនេះមាន សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ជាច្បាប់មួយដ៏សំខាន់ និងចាំបាច់ ព្រោះច្បាប់នេះឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជាតិ ក្នុងការពង្រឹងអភិបាលកិច្ចល្អ បង្កើន ប្រសិទ្ធភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព នៃការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន សំដៅរួម ចំណែកឈានទៅសម្រេចបានគោលដៅនៃចក្ខុវិស័យឆ្នាំ ២០៣០ ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ក្រៅពីនេះ រដ្ឋសភាបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ផ្សេងៗ ទៀតមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំ បាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ។ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា […]
  • កងទ័ពជើងគោក ប្រគល់រថយន្ត ៧៥គ្រឿងដល់បណ្តាអង្គ ភាពចំណុះ (ភ្នំពេញ)៖ ពិធីប្រគល់រថយន្ត៧៥ គ្រឿង បានធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា នៅបញ្ជាការដ្ឋានកងទ័ពជើង គោក ដល់អង្គភាពចំណុះ ចំនួន៣២អង្គភាព សម្រាប់ប្រើ ប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។ រថយន្តទាំងអស់ខាងលើនេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីជួយពង្រឹងសមត្ថភាពក្នុងវិស័យការពារជាតិកម្ពុជា។ គួររំលឹកផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី- ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាននូវជំនួយឧបត្ថម្ភជាច្រើនទាំងស្មារតី សម្ភារ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជាប្រទេសផ្តល់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា។ ជំនួយកិច្ចសហប្រតិបត្តិការយោធាចិនជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនាពេលនេះ គឺពិតជាបានបង្ហាញនូវចំណងមិត្ត ភាព ទំនាក់ទំនងល្អ និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕
  • កម្ពុជា នឹងប្រែក្លាយតំបន់ការពារធម្មជាតិមួយចំនួន ទៅជាតំបន់ទេសចរណ៍ធម្មជាតិ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងប្រសិទ្ធ ភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ ក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ ការពារធម្មជាតិ និងសហគមន៍ជនជាតិដើមភាគតិច នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ឯ.ឧ នេត្រ ភក្ត្រា រដ្ឋលេ ខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា បច្ចុប្បន្ននេះគោលនយោបាយនេះបានក្លាយជាការពិតហើយ និងកំពុងតែអនុវត្តនិងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងជំរុញនិងអភិវឌ្ឍវិស័យទេស ចរណ៍ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញ ដោយសក្តានុពលទេសចរណ៍។ លោកបានថ្លែងថា គ្រាន់តែនៅក្នុងខេត្តមណ្ឌលគិរីតែមួយមានតំបន់ទេសចរណ៍ធម្មជាតិ ដែលកំពុងដំណើរការមានចំនួនជាង ៣០ កន្លែងដែលរួមមានភ្នំ ទឹកជ្រោះ ព្រៃឈើ និងសត្វព្រៃ និងវាលស្មៅជាដើម។ ខេត្តមណ្ឌលគិរីមានតំបន់ដែនជម្រកសត្វ ព្រៃចំនួន ៥ រួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រក សត្វព្រៃលំផាត់ និងរបៀងអភិរក្សជីវៈម្រុះឦសានដែលមានផ្ទៃដីសរុបទំហំជាង ១,១លានហិកតា មានទីតាំងជាច្រើនដែលមាន សក្តានុពលដែលអាចក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិបន្ថែមទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ សូមបញ្ជាក់ថាក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ ការ ពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរ ណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ […]
  • រចនាសម្ពន្ធកំពែងទី៣ ប្រាសាទបន្ទាយស្រីត្រូវបានជួស ជុលឱ្យផុតពីហនីភ័យ រចនាសម្ពន្ធកំពែងទី៣នៃប្រាសាទបន្ទាយស្រីដែលរងនូវការខូចខាតទ្រុឌទ្រោមត្រូវបានអ្នកជំនាញផ្នែកអភិរក្សធ្វើការជួសជុលនិងទល់ទ្រឱ្យរួចផុតពីហានីភ័យ។ កំពែងទី៣ដែលបានជួសជុលនិងទល់ទ្រនាពេលនេះមានចំនួន៥ទីតាំង និងមានប្រវែងសរុប៤០ម៉ែត្រ។ គោលបំណងសំខាន់នៃការជួសជុល គឺដើម្បីកាត់បន្ថយការខូចខាតធ្ងន់ធ្ងរនៃរចនាសម្ពន្ធកំពែង ព្រមទាំងសង្រ្គោះរចនាសម្ពន្ធពាក់ព័ន្ធផ្សេងៗទៀតដែលកំពុងរងគ្រោះថ្នាក់ឱ្យទាន់ពេលវេលា។ លោក សារាយ គឹមហួល បុរាណវិទូនិងជាប្រធានគម្រោងជួសជុលអភិរក្សបន្ទាយស្រី ឱ្យដឹងពីមូលហេតុនៃការទ្រុឌ ទ្រោមរចនាសម្ពន្ធរបស់កំពែងនិងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់ ពោលគឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើសង្កត់ រីឯប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឱ្យ ស្រុត ទ្រេត និង ប្រេះខូចខុសពីទម្រង់ដើម។ ប្រាសាទបន្ទាយស្រីបានចាប់ផ្តើមអភិរក្សឡើងវិញអំឡុងឆ្នាំ១៩១៦ដោយជនជាតិបារាំង។ ចាប់ពីឆ្នាំ១៩២៤មក សាលាបារាំងចុងបូព៌ា (EFEO) បានត្រួសត្រាយព្រៃនិងចាប់ផ្តើមសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។ នៅឆ្នាំ១៩៣១- ១៩៣៦ ការជួសជុលទ្រង់ទ្រាយធំ តាមបច្ចេកទេសអាណាស្ទីឡូ ក៏បានចាប់ផ្តើមឡើង ដែលដឹកនាំដោយលោក Henry Marchal។ នៅឆ្នាំ២០០៥ ប្រទេសស្វីសនិងអាជ្ញាធរជាតិអប្សរាបានសហការធ្វើកំណាយស្រាវជ្រាវសង្គ្រោះប្រាសាទដើម្បីរក្សាសោភ័ណភាពពីបុរាណ ហើយរៀបចំជាទីលានបដិសណ្ឋារកិច្ចដំបូងគេនៅឧទ្យានអង្គរ។ ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារនិងកំពែងថ្មបាយក្រៀម ដោយរក្សាទម្រង់ដើមរបស់សំណង់និងគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារនិងប្រវត្តិនៃសំណង់ជាដើម។ ទោះជាយ៉ាងណា បន្ទាយស្រីក៏នៅមានរចនាសម្ពន្ធជាច្រើនទៀត ដែលមិនទាន់បានជួសជុល ហើយទាមទារការអភិរក្សជួសជុលជាបន្តទៀត៕
  • មានវីដេអូរ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទូលអំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកាពីព្រះចៅអធិការវត្តនន្ទមុន្នី (ខេត្តស្វាយរៀង,ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២០)៖ នៅទីស្នាក់ការសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា បានទទួលអំណោយមនុស្ស ធម៌ ពីព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន អនុប្រធានកិត្តិយសសាខា ជាចៅ អធិការវត្តនន្ទមុន្នី ប្រធានផ្នែកពុទ្ធិកៈឧត្តមសិក្សា នៃក្រសួងធម្មការនិងសាសនា សមាជិកក្រុមប្រឹក្សាជាតិភាសារខ្មែរនៃរាជ្យបណ្ឌិតសភាកម្ពុជា នូវអង្ករចំនួន ១.០០០ គ.ក្រ និងមី ៣៩ កេស ថវិកា ២.០០០.០០០ រៀល ដល់សាខាសម្រាប់ ត្រៀម បម្រុងឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ ព្រះអង្គ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា […]
  • សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី៩ តុលា នៅថ្ងៃទី៩ ខែតុលា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន ៣សំខាន់ៗ។ តាមសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា ៖ យោងចំណារ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងរៀបចំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព . ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ ៖ ១- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣។ ២- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)