ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ខេត្តក្រុងចំនួន១៦ ប៉ះពាល់លំនៅដ្ឋាន ប្រជាជនប្រមាណ ជាង២ម៉ឺន ៤០០០ខ្នងរងគ្រោះដោយសារទឹកជំនន់ ដោយទទួលនូវឥទ្ធិពលព្យុះ ទី១១ និងសម្ពាធទាបមួយ ចំនួន បណ្តាលឱ្យមាន ភ្លៀងច្រើន នៅក្របខ័ណ្ឌទូទាំងប្រទេស ពិសេស ខេត្តនៅតាមមាត់សមុទ្រ តំបន់ខ្ពង់រាបភាគខាងជើង និង ភាគពាយ័ព្យនៃប្រទេស ដែលបង្កជាជំនន់ទឹកភ្លៀង។ គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងប៉ះពាល់ខេត្តចំនួន១៦ ស្មើនឹង ៥១ស្រុក/ក្រុង និង១៥៧ ឃុំ/សង្កាត់ ប៉ះពាល់ប្រជាជនប្រមាណ ១០ម៉ឺន ១,៨១២ នាក់ ក្នុងនោះប្រជាជនដែលត្រូវបានជម្លៀសទៅ ទីទួលសុវត្ថិភាពមានប្រមាណ ៩,៥៦០នាក់ប្រជាជនស្លាប់ ៩នាក់ ។ ប៉ះពាល់ផ្ទះប្រជាជនប្រមាណ ២៤,៦៦៦ខ្នង ស្រូវលិច ទឹកប្រមាណ ៣៩, ៤៦២ហិកតា និងដំណាំរួមផ្សំ ៣៤,១៨៨ហិកតាការ ប៉ះពាល់ធ្ងន់ជាងគេគឺ តំបន់ភាគពាយ័ព្យនៃប្រ ទេស។ ចំពោះការឆ្លើយតប ខេត្តនីមួយៗមានភាពម្ចាស់ការ ដោយប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេស នៅមុនគ្រោះមហន្តរាយនេះកើតឡើង គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានហ្វឹកហាត់កងកម្លាំងប្រដាប់អាវុធ ប្រមាណ ១០០០នាក់ ដើម្បីក្លាយ ជាអ្នកសង្គ្រោះគ្រោះមហន្តរាយ៕
  • ក្រសួងធនធានទឹកព្រមានថា ទឹកទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក នឹងហក់ឡើងដែលអាចក្លាយជាជំនន់ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគួបផ្សំព្យុះទី១៥ ឈ្មោះ លីនហ្វា (LINFA) បាន និងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេ ប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន។ សូមអានខ្លឹមសារទាំងស្រុងនូវសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដូចខាងក្រោម ៖
  • ព្រឹកនេះ ឯ.ឧ. វ៉ាង យី ប្រមុខការទូតចិន នឹងជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន តាមកម្មវិធីគ្រោងទុក នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យីនឹងអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់សុខុន រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា ។ លុះនៅវេលាម៉ោង ១១ ៖ ០០ នាទីព្រឹកនេះដែរ ឯកឧត្តម វ៉ាង យី នឹងបន្តអញ្ជើញជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាវិមានសន្តិភាព។ គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាងយី ក៏នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន និងឯកសារសំខាន់ៗចំនួនពីរទៀត រួមមានលិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូនិងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ផងដែរ៕
  • ថ្ងៃនេះ នៅកម្ពុជា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ហើយក៏មិនមានករណីជាសះស្បើយដែរ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ និងមិនមានករណីព្យាបាលជាសះស្បើយនោះទេ។ សូមជម្រាបថា គិតត្រឹមម៉ោង០ម៧ ៖ ០០ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុបចំនួន ២៨៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ២៧៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន ៥នាក់៕
  • ព្យុះទី១៥ ឈ្មោះលីនហ្វា នឹងបង្កឲ្យទឹកទន្លេសេកុង សេសា ន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់ ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី១១ ខែតុលា ថា ស្ថានភាពទឹកទន្លេនៅតំបន់ភាគឦសាន ដែលកន្លងមកទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតមកហើយនោះ និងគូបផ្សំនៅយប់ថ្ងៃនេះ ព្យុះទី ១៥ ឈ្មោះ លីនហ្វា (LINFA) បាននិងកំពុងមានឥទ្ធិពលមកលើតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ។ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តថា ស្ថានភាពបែបនេះ នឹងបង្កឲ្យទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់ ។ រីឯទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះ ស្ថិតនៅទាបជាងកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ។ ក្រសួងធនធានទឹក និងឧតុនិយម សូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានេះ ចំពោះបណ្តាខេត្តដែលមានទំនាក់ទំនង នឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹក នានា […]
  • ក្រសួងធនធានទឹក និងឧតុនិយម: បណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង អាចបន្តមានជំនន់ទឹកភ្លៀងឯតំបន់មាត់ សមុទ្រ អាចមានភ្លៀង ខ្យល់ បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ យោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហា ញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជា បន្តបន្ទាប់ ។ លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ភ្លៀងបន្ត ធ្លាក់ច្រើនថ្ងៃទៅមុខទៀតក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្រ្តជាប់ជួរ ភ្នំដង រែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែម ទៀត ។ អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ ។ យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាង លើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ ខាងលើ សូមជ្រាបជាព័ត៌ មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀស វាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថា ហេតុ៕      
  • ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បន្តអន្តរាគមន៍ និងការពារការយាយីដោយជំនន់ស្ទឹងព្រែក ត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅវេលាម៉ោង ២០:០០ យប់ថ្ងៃសុក្រ ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និងក្រុមការងារបច្ចេកទេសក្រសួង បានចុះយកបាវខ្សាច់បិទពីលើសន្លឹកទ្វារទឹកនៅសំណង់ទ្វារទឹក១៥ ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដើម្បីការពារលំហូរទឹកមានកម្ពស់ខ្ពស់ជាងទ្វារទឹក ហូរចូលមកប៉ែកខាងរាជធានីភ្នំពេញ ។ សូមជម្រាបជូនថា កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាពេលនេះគឺមានកម្ពស់ ៨,១ ម៉ែត្រ លើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ។ ស្ថានភាពទឹកនៅទីតាំងប្រឈម បន្តស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្នដដែល ដោយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុ និយម នៅបន្តតាមដាន និងប្រចាំការ ២៤ម៉ោង តាំងពីថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០២០មក ដើម្បីអន្តរាគមនចំពោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតនេះ ៕
  • កងកម្លាំងអន្តរាគមន៍យោធភូមិភាគទី៥ បន្តចុះជួយប្រជា ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង (បាត់ដំបង)÷នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ កងកម្លាំងប្រដាប់អាវុធយោអភូមិភាគទី៥ រួមមានកម្លាំងអន្តរាគមន៍របស់ផ្នែកសឹករង ម៉ាឡៃ កងកម្លាំងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានសហការជាមួយមន្ត្រីអាជ្ញាធរជុំវិញខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនប្រជាពលរដ្ឋ ទ្រព្យ សម្បត្តិ និងសត្វពាហនៈ មកកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមទាំងភូមិដ្ឋានរបស់ពួកគាត់ ។ ដោយឡែកកម្លាំង២០៥នាក់ រួមមានកម្លាំងអន្តរាគមន៍យោធ ភូមិភាគ ៥៥នាក់​ ដឹកជញ្ជូន២០នាក់​ វរសេនាតូចស៊ើបការ ណ៍៥០នាក់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ៨០នាក់ បានចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅឃុំ ព្រែកជីក​ ស្រុក​ រុក្ខគីរីក្នុងនោះបានប្រើ មធ្យោបាយ រថយន្ត ទូក កាណូ ត។ សូមបញ្ជាក់ថា អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយមាត់អូរ ម៉ាឡៃ និងតំបន់មួយចំនួនទៀតមេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ ហើយទឹកនៅ តែបន្តឡើង៕
  • គ.ជ.ប អនុញ្ញាតឲ្យ ភ្នាក់ងារគណបក្សនយោបាយ ជិត៩ ពាន់នាក់ សង្កេតមើល ការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គិតត្រឹមថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំ សង្កាត់បានអនុញ្ញាតឱ្យភ្នាក់ងារគណបក្សនយោបាយ ចំនួន ៨.៨៨១នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន ២.៩៣០នាក់ និងភ្នាក់ងារបម្រុងមានចំនួន ៥.៩៥១នាក់ ។ ខាងក្រោមនេះជាតារាងដែលគណបក្សនយោបាយបានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង ៖
  • រដ្ឋបាលខេត្តបាត់ដំបង ប្រាប់ប្រជាពលរដ្ឋរស់នៅដងស្ទឹងសង្កែប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញដែលត្រូវបើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។ តាមព័ត៌មានបឋម នៅតំបន់ទំនាប នៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឬស្សី ភ្នំព្រឹក និងស្រុកសំពៅលូន៕
  • រាជរដ្ឋាភិបាល សម្រេចបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលទើបទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «សាជីវកម្មធានាឥណទានកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «ស.ធ.ក» និង សរសេរជាភាសាអង់គ្លេសថា Credit Guarantee Corporation of Cambodia (CGCC) ដែលស្ថិតនៅ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស.ធ.ក ត្រូវបានកំណត់ជាសហគ្រាសសាធារណៈ ដែលមានឧបនិស្ស័យជាគ្រឹះស្ថានហិរញ្ញវត្ថុមិនមែន ធនាគារ និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។ ស.ធ.ក មានបេសកកម្មផ្តល់សេវាធានាឥណទាន ប្រកបដោយជំនាញវិជ្ជាជីវៈ ស្របតាមនិយាមអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។អនុក្រឹត្យនេះ មាន៥ជំពូក និង១៩មាត្រា ដូចខាងក្រោម ៖    
  • សម្តេចតេជោ អះអាងថា កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុ ល ក្នុងកិច្ចពន្យាការបង់ ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនិងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញ វត្ថុ នៅសម័យ Covid-19។ កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់ សោម-សៀមរាប) ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទានក៏មានសកម្មភាពរស់រវើកដូចជាការសង្រ្គោះជនក្រីក្រនិងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19។ រីឯការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ៕
  • ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ក្នុងករណីមានការរៀបចំពិធីអុំទូក ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ក្នុងករណីមានការរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមភូមិ-ឃុំ និងទីវត្តអារ៉ាម ក្នុងបរិបទនៃការប្រយុទ្ធនឹងវីរុសកូនវីដ-១៩  
  • កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីជាង២០០០ នាក់យល់ ព្រមចុះប្រមូលសំរាមវិញហើយ នៅរសៀលនេះ កម្មករប្រមូលសំរាម នៃក្រុមហ៊ុនស៊ិនទ្រីជាង២ពាន់នាក់ បានសម្រេចចិត្តទាំងអស់គ្នា ចុះប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញទាំងមូលឡើងវិញ នៅរសៀលថ្ងៃនេះ បន្ទាប់ ពីមានការសម្របសម្រួលពីអភិបាលរាជធានីភ្នំពេញ ដោយមិនអោយបាត់បង់ការងារនោះឡើយ។ ក្នុងកិច្ចប្រជុំដោះស្រា យជាមួយក្រុមហ៊ុនស៊ិនទ្រី និងជួបសំណេះសំណាលជាមួយកម្មករប្រមូលសំរាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២០ នៅទីតាំងក្រុមហ៊ុនស៊ិនទ្រី ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា នៅល្ងាចនេះ ពួកគាត់នឹងចាប់ផ្តើមប្រមូលសំរាមនៅទូទាំងរាជធានីភ្នំពេញឡើង បន្ទាប់ពួកគាត់ ធ្វើ បាតុកម្មមិនបានប្រមូលសំរាម កាលពីថ្ងៃទី២ ខែតុលា កន្លងទៅ។ ឯកឧត្តម ឃួង ស្រេង អោយដឹងថា បន្ទាប់ពីបានសម្រប សម្រួល និងដោះស្រាយ ចំពោះសំណើររបស់បងប្អូនកម្មករនិយោជិតចំនួន៥ចំណុច ដែលបានស្នើសុំ ដោយក្រុមហ៊ុនស៊ិនទ្រី ជាអ្នកទទួលខុសត្រូវតាមច្បាប់ជាធរមាន ហើយរដ្ឋបាលរាជធានីភ្នំពេញ ធានាខុសត្រូវ។ ចំពោះការងាររបស់បងប្អូនកម្មករនិយោជិតទៅខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនអោយបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ិនទ្រីដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ។ បងប្អូនកម្មករនិយោជិត ទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃរសៀលថ្ងៃទី៧ ខែតុលា នេះតទៅ។ […]
  • អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអភិបាលខណ្ឌទាំងអស់ប្រើប្រាស់គ្រប់យន្តការធ្វើយ៉ាងណាដឹកសំរាមចេញពីក្រុងឱ្យអស់នៅយប់នេះ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ប្រឹងប្រែងប្រើប្រាស់ឱ្យអស់លទ្ធភាព ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹកជញ្ជូនយកសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់យន្តការគ្រប់រូបភាព ដោយចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះ។ ការជម្រុញរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអភិបាលខណ្ឌ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ នារសៀលថ្ងៃទី៧ ខែ តុលា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម អភិបាលក៏បានបញ្ជាឱ្យអភិបាលរងទទួលបន្ទុកយកចិត្តទុកដាក់ តាមដាននិងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាមស្មារតីនៃកិច្ចប្រជុំ និងយកលទ្ធផលនៃកិច្ចប្រជុំនារសៀលនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព។ បើតាមប្រសាសន៍របស់ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងផងដែរ រដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធនីភ្នំពេញទៅតាមខណ្ឌនីមួយៗរួចហើយ ប៉ុន្តែបើមានតម្រូវចាំបាច់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែមទៀតនោះ សុំអភិបាលខណ្ឌចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាមដោយគិតតម្លៃជាតោន ក្នុង១តោនចាប់ពី១០ដុល្លារ ដល់ ១៤ដុល្លាអាមរិក ចំពោះឡានដែលប្រើប្រាស់ប្រេងផ្ទាល់ខ្លួន។ លើសពីនេះថែមទៀត ក៏ត្រូវជួលកម្លាំងកម្មករ រួមទាំងកម្លាំងកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីផងដែរ ដែលក្នុងម្នាក់ផ្តល់ជូន១០ដុល្លានៅពេលថ្ងៃ និងបន្ថែម៥ដុល្លារទៀតសម្រាប់អ្នកធ្វើការពេលយប់។ ឯកឧត្តម អភិបាលរង ក៏បានស្នើឱ្យខណ្ឌនិមួយៗជាពិសេសខណ្ឌជាយក្រុង រកទីកន្លែងឬជួលដីប្រជាពលរដ្ឋណាដែលនៅទំនេរមួយរយៈសម្រាប់ស្តុកសំរាមជាបណ្តោះអាសន្នរង់ចាំរថយន្តដឹកសំរាមមកជញ្ជូនបន្តទៅកាន់ទីលានចាក់សំរាម ធ្វើយ៉ាងណាយប់នេះយកសំរាមឱ្យអស់ពីតាមបណ្តារនានាក្នុងរាជធានីភ្នំពេញ។ យ៉ាងណាក ឯកឧត្តម កើត ឆែ ក៏បានសុំគោលការណ៍ពីឯកឧត្តមអភិបាល ដើម្បីចាត់ចែងលេខរៀងខណ្ឌនីមួយៗឱ្យបានច្បាស់លាស់ ជាពិសេសចំពោះរថយន្តបែនដែលខណ្ឌបានជួល ដើម្បីងាយស្រួលគ្រប់គ្រង […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)