ថ្ងៃ សុក្រ ទី២២ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ អភិបាលខេត្ត ជំរុញឲ្យមានការបន្តទទួលនូវផ្ការំដួល៣ទងពីរាជរដ្ឋាភិបាល ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទីក្រុងស្អាតទូទាំងប្រទេស (ខេត្តបាត់ដំបង,ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញ និងអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវធ្វើការបំផុសស្មារតីការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវថែមទៀត និងសម្អាត អនាម័យជាប្រចាំ ដើម្បីឲ្យក្រុងបាត់ដំបងបន្តទទួលផ្ការំដួល៣ទង និងបន្តតំណែងទីក្រុងស្អាតក្នុងតំបន់អាស៊ាន ខណៈបញ្ហាសំរាមនៅតែជាកង្វល់មួយរបស់អាជ្ញាធរខេត្ត ដែលវាបានធ្វើឲ្យមានការប៉ះពាល់ដល់បរិស្ថានជុំវិញ ។ ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមទិវាពិភពលោកស្អាតលើកទី៣នៅថ្ងៃទី៥ខែសីហាឆ្នាំ២០២០។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកនៅក្នុងក្រុងបាត់ដំបង ត្រូវវេចខ្ចប់និងទុកដាក់សំរាមឲ្យបានល្អ មិនត្រូវបោះសំរាមចោលផ្ដេសផ្ដាស់ ពាសវាលពាសកាលតាមទីសាធារណៈ ហើយចំពោះក្រុមហ៊ុនក៏ត្រូវប្រមូលឲ្យបានទៀតទាត់ តាមការសន្យារបស់ខ្លួន។ ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ត្រូវបន្តចូលរួមក្នុងការថែទាំឬសម្អាតបរិស្ថាន ពិសេសនៅទីសាធារណៈ ក្នុងក្រុងបាត់ដំបង ដើម្បីឲ្យទីក្រុងមានភាពស្រស់ស្អាត។ សំរាមត្រូវបានដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ដែលសកម្មភាពនេះ នឹងបង្ហាញពីឥរិយាបថល្អរបស់ពលរដ្ឋក្នុងខេត្ត ពាក់ព័ន្ធការទុកដាក់សំរាមនេះ ហើយវាក៏ជាឱកាសសម្រាប់ខេត្ត ក្នុងការបន្តទទួលនូវផ្ការំដួល៣ទង ពីរាជរដ្ឋាភិបាល ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទីក្រុងស្អាតទូទាំងប្រទេសនៅឆ្នាំបន្ទាប់។ ក្នុងយុទ្ធនាការបោសសំអាតបរិស្ថានប្រជាពលរដ្ឋលើកឡើងថា ពួកគាត់ប្ដេជ្ញាចូលរួមជាមួយអាជ្ញាធរខេត្ត ក្នុងការងារថែរក្សាអនាម័យនេះ ព្រោះកាលណាបរិស្ថានស្អាត វាបានជួយឲ្យមានសុខភាពល្អ ហើយមួយទៀត នៅពេលខេត្តស្អាត វាមិនត្រឹមតែអ្នករស់នៅក្នុងខេត្តបាត់ដំបងផ្ទាល់នោះទេ […]
  • សម្តេច ហ៊ុន សែន ពន្យល់ហេតុផលពាក់វែនតាពណ៌ខ្មៅ ពេលដង្ហែព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរពន្យល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការដោយបង្ហាញពីការសុំអភ័យទោសចំពោះប្រជាពលរដ្ឋខ្មែរនូវកំហុសអចេតនាមួយដែលសម្តេចបានពាក់វែនតាពណ៌ខ្មៅ ក្នុងពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ។ សម្តេចតេជោ បានសរសេរពន្យល់ហេតុផលនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ « ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែ យាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង។ សម្តេចតេជោ បញ្ជាក់ថា នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយ តែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតា ស ជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមព្រះរាជទោស ចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិ ចំពោះកំហុសដោយអចេតនានេះ»៕
  • ស្ថានីយប្រេងឥន្ធនៈសូគីមិច នៅច្រមុះជ្រូកក្បាលថ្នល់ ត្រូវរុះរើចេញដើម្បីកែសម្រួលចរាចរណ៍ ទីតាំងស្ថានីយប្រេងឥន្ធនៈសូគីមិច ដែលស្ថិតនៅច្រមុះជ្រូកក្បាលថ្នល់ ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ ធ្វើការរុះរើ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ស្ថានីយបានបញ្ចប់ ដើម្បីកែសម្រួលប្រព័ន្ធចរាចរណ៍។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៥ ខែតុលានេះថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរ នៅតំបន់ក្បាលថ្នល់ឱ្យកាន់តែប្រសើរឡើង បានឈានដល់ការរុះរើ និងឈូសឆាយ ស្ថានីយប្រេងឥន្ធនៈសូគីមិចនៅច្រមុះជ្រូកក្បាលថ្នល់នេះ ខណៈដែល ការដោះស្រាយផល ប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ និងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំប្ដូរទីតាំងស្ថានីយប្រេងឥន្ធនៈចេញ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រព័ន្ធចរាចរនៅច្រមុះជ្រូកក្បាល ថ្នល់មានការ កកស្ទះចរាចររាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសុំគោលការណ៍ ទៅរាជរដ្ឋាភិបាល ដើម្បីសូមយកស្ថានីយប្រេងឥន្ធនៈសូគីមិច ចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរនៅតំបន់នេះឱ្យកាន់តែ ប្រសើរឡើងជាងមុន ពិសេសគឺការតភ្ជាប់មហាវិថី៦០ម៉ែត្រ ត្រង់មកផ្លូវព្រះមុនីវង្សតែម្តង។ លោក សាំ ពិសិដ្ឋ. បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការកែប្រព័ន្ធលំហូរចរាចរ នៅស្តុបច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងពង្រីកផ្លូវព្រះមុនីវង្ស […]
  • អភិបាលរាជធានី នឹងបញ្ចេញរថយន្ត៧០ រឿងនិងរម៉កបន្ថែមទៀត ដើម្បីប្រមូលសំរាមតាមដងផ្លូវ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា​នេះ ឯកឧត្ដម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តប្រមូលសំរាមដែលទេីបុំទិញ​ និង​មកដល់ថ្មីចំនួន៧០គ្រឿង​ រួមជាមួយរឺម៉កប្រមូលសំរាមរាប់សិបគ្រឿង និងកម្លាំងសន្តិសុខ​សណ្តាប់​ធ្នាប់គ្រប់ខណ្ឌ​ ​ចេញប្រតិបត្តការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ​ ខណៈ​ដែល​កម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មដោយមិនចេញប្រមូលសំរាម។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​សហ ការ ទុក​ដាក់​ និង​វេចខ្ចប់សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​ និង​តាម​ពេល​វេលា​ដែល​បាន​កំណត់​ ដេីម្បី​ងាយស្រួល​ដល់ក្រុមការងារ​ប្រមូល​សំរាម​ និង​បានលឿន​ ។ អភិបាលរាជធានីភ្នំពេញថ្មីៗកន្លងទៅនេះបានបញ្ជាទៅរដ្ឋបាលខណ្ឌទាំង១៤ បញ្ចេញកម្លាំងប្រជាការពារ និងសន្តិ សុខខណ្ឌ ដើម្បីធ្វើការប្រមូលសំរាមនៅតាមដងផ្លូវដែលកកស្ទះជះក្លិនស្អុយជាខ្លាំង។ រដ្ឋបាលរាជធានីភ្នំពេញកាលពីម្សិលមិញនេះ ក៏បានប្រកាសជ្រើសរើសកម្មករប្រមូលសំរាមជាច្រើននាក់បន្ថែមទៀតនៅក្នុងដំណាក់កាលអន្តរកាលនៃការប្រមូលសំរាមនេះ។ រដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ទៅកម្មករ កុំឱ្យយកសំរាមជាចំណាប់ខ្មាំង ក្នុងការទាមទារលក្ខខណ្ឌផ្សេងៗ។
  • មន្ត្រីយូណេស្កូ ថ្លែងថា កូវីដ-១៩ បានប៉ះពាល់ដល់បុគ្គលិកសិក្សាកម្ពុជា ជាង ១១ម៉ឺននាក់ វិស័យអប់រំនៅកម្ពុជា គឺជាវិស័យមួយដែលរងផលប៉ះពាល់ដោយការរាតត្បាត នៃជំងឺកូវីដ-១៩ យ៉ាងខ្លាំងដល់បុគ្គលិកសិក្សាប្រមាណជាង ១១ម៉ឺននាក់។ នេះបើតាមការអះអាងរបស់មន្ត្រីអង្គការយូណេស្កូ។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ មន្ត្រីយូណេស្កូ បាននិយាយថា មេរោគកូវីដ- ១៩ បានបង្កការប៉ះពាល់ដល់អ្នកសិក្សាជិត ១,៦ ពាន់លាននាក់ និងបុគ្គលិកសិក្សាគ្រប់កម្រិតតាំងពី គ្រូបឋមដល់អនុវិទ្យាល័យចំនួន ៦៣ លាននាក់នៅក្នុងប្រទេសជាង ១៩០ រួមទាំងប្រទេសកម្ពុជា ផងដែរ។ អង្គការយូណេស្កូ បានអះអាងថា សម្រាប់ប្រទេសកម្ពុជាតែមួយ មានបុគ្គលិកសិក្សាចំនួន ១១៣ ០០០ នាក់ ក្នុងនោះមានគ្រូចំនួន ៩៣ ២២៥ នាក់ បានរងគ្រោះ។ បន្ទាប់ពីការបិទសាលារៀនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ និងការចាប់ផ្តើមកម្មវិធីអប់រំពីចម្ងាយរបស់ក្រសួង អប់រំ យុវជន និងកីឡា គ្រូបង្រៀននៅកម្ពុជាបានក្លាយជាអ្នកដែលកំពុងតែប្រឈមនឹងបញ្ហា។ ក្នុងរយៈពេលខ្លីបំផុត គ្រូបង្រៀនដែលជាបុគ្គលិកជួរមុខនៃវិស័យអប់រំ ត្រូវប្រកាន់ខ្ជាប់នូវវិធីសាស្រ្តថ្មី នៃការបង្រៀន និងការរៀនសូត្រដោយដាក់បញ្ចូលវិធីសាស្រ្តរៀនពីចម្ងាយទៅក្នុងការអនុវត្តការងារអប់រំរបស់ពួកគេ និងការចុះទៅដល់ផ្ទះរបស់សិស្សដើម្បីធានាថាពួកគេនឹងអាចបន្តការសិក្សាបាន ។ ក្នុងបរិបទនេះ ក្រសួងអប់រំ បានផ្តល់អាទិភាពខ្ពស់ដល់លោកគ្រូ និងអ្នកគ្រួដែលមានសមត្ថភាពខ្ពស់ និងលើកកម្លាំងចិត្តដល់ពូកគាត់ ក្នុងការលើកកម្ពស់គុណភាព នៃការបង្រៀន […]
  • រដ្ឋមន្ត្រីធនធានទឹក ថាទំនប់អាង៧មករា អាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅទំនប់អាង៧មករា និងតាមសណ្តរស្ទឹង ដែលអាចប្រឈមដោយការយាយីពីជំនន់ស្ទឹងព្រែកត្នោត លើភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាម៉ោង៥រសៀល ម្សិល មិញ គឺមានកម្ពស់ ៧,៤ ម៉ែត្រ បើធៀបនឹងព្រឹកមិញគឺបានហក់ឡើងបន្ថែម ០,៣ម៉ែត្រ បានលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ។ ពេលនេះក្រុមការងារបានបើកទ្វារទឹកទាំង៤ទ្វារ ដើម្បីរំដោះទឹកជន់ចេញតាមផ្លូវ ទឹក២ គឺ ផ្លូវនាំទឹកទី១ តាមព្រែកកំពឹស(ប្រឡាយតាហោ) និងព្រែកហូរទម្លាក់ទឹកហូរទៅបឹងជើងលោង និង ផ្លូវនាំទឹកទី២ តាមរយ:ព្រែកជ្រៅបង្ហូរទឹកទម្លាក់ចូលទន្លេបាសាក់ ។ មកដល់ពេលនេះ ស្ថានភាពស្ថិតនៅក្នុងការប្រុងប្រយ័ត្ននៅ ឡើយទេ ក្រសួងធនធានទឹក និងឧតុនិយមបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង ,បាវខ្សាច់ធំចំនួន ១.០០០បាវ ,បាវខ្សាច់តូចចំនួន ២០.០០០បាវ សំណាញ់ថ្ម និងកម្លាំងក្រុមការងារប្រចាំការ២៤ម៉ោង ឲ្យនៅបន្តត្រៀមអន្តរាគមន៍នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀងដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តប្រឈម ៕
  • រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសកម្មករប្រមូលសំរាម ក្រោយកម្មករក្រុមហ៊ុន ស៊ិនទ្រី ធ្វើកូដកម្មផ្អាកប្រមូលសំរាម រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ ប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញ ការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្រោយកម្មករក្រុមហ៊ុន ស៊ិនទ្រី ធ្វើកូដកម្មផ្អាកការប្រមូលសំរាម។ នៅក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចាប់ អារម្មណ៍ ត្រូវទៅដាក់ពាក្យនៅរដ្ឋបាលរាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមរយទូរស័ព្ទលេខ ០១៧ ៧២២ ២២៨ និង ០១២ ៩៩២ ៥៩៩ ចាប់ពីថ្ងៃនេះតទៅ។ គួរជម្រាបថា ការប្រកាសជ្រើសរើសកម្មករប្រមូលសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីបុគ្គលិករបស់ក្រុម ហ៊ុន ស៊ិនទ្រី ផ្អាកសកម្មភាព ក្នុងការប្រមូលសំរាម ដោយទាមទារឲ្យក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌដែលពួកគេចង់ បាន។ ក្នុងអន្ដរកាលនេះ អាជ្ញាធររាជធានីភ្នំពេញបានបញ្ចេញកម្លាំងប្រជាការពារជាច្រើននាក់ ដើម្បីប្រមូលសំរាមក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ប៉ុន្ដែកម្លាំងប្រជាការពារមិនគ្រប់គ្រាន់ ក្នុងការដើរប្រមូលសំរាមនោះឡើយ៕
  • តែមួយយប់មានមនុស្ស ៣នាក់ ក្នុងនោះមានព្រះសង្ឃ១ អង្គត្រូវពស់ចឹក (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០)៖ មនុស្សចំនួន៣នាក់ ក្នុងនោះមានព្រះសង្ឈ១អង្គ បានរងគ្រោះដោយសត្វពស់ចឹក ។នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់នៅយប់ ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០នេះ ។ ជនរងគ្រោះទាំង៣នាក់ ត្រូវ ពស់ចឹក តែនៅកន្លែងផ្សេងពីគ្នាត្រូវបានគ្រូពេទ្យដឹកតាមរថយន្តយកមកមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់គ្មានអ្នកស្លាប់នោះឡើយ។ លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាតបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ ព្រះតេជគុណព្រះនាម ចាន់ មករា ព្រះជន្ម១៨ វស្សា គង់នៅវត្តជប់វារី ចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង៦និង១៣នាទី ត្រូវពស់ចឹក នៅត្រង់មេជើង និងម្រាមជើង ស្តាំ នៅពេលនិមន្តចុះពីកុដិ តែមិនស្គាល់ប្រភេទពស់ចឹកទេតាមការពិនិត្យ និងតាមធ្វើការសន្និដ្ឋានរបស់គ្រូពេទ្យសត្វពស់នោះប្រហែល គ្មានពិស ហើយ សុខភាព ព្រះសង្ឃ មានភាពធូរស្បើយ ជាធម្មតា ។ ឈ្មោះ មាឌ សុវត្ថិ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ ជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះចូលមកដល់មន្ទីរពេទ្យព្រះនេត្រព្រះ នៅម៉ោង ៦និង៤៨នាទី […]
  • មានវីដេអូរ៖ កាកសំណល់សំបូរបែបគេបោះចោលក្នុងស្ទឹងត្រូវបានកម្មករទឹកស្អាតប្រមូលដាក់លើគោកវិញ (ខេត្តកំពត,ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០)៖ កម្មករក្រុមហ៊ុនទឹកស្អាតរួម ទាំង កម្មករអគ្គិសនីឯកជនមួយបានចែវទូកប្រមូលកាកសំណល់និងកាប់ព្រៃដឹកជញ្ជូនចេញពីក្នុងស្ទឹងទូកមាសក្នុងឃុំទូកមាសខាងលិច,ស្រុកបន្ទាយមាស,ខេត្តកំពត ។តាមការអះអាងរបស់កម្មករអ្នកប្រមូលកាកសំណល់និយាយថាចាប់ប្រមូលកាកសំណល់ដ៏សំបូរបែបនៅក្នុងស្ទឹងចាប់តាំងពីថ្ងៃទី០១ខែតុលារហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។ ក្រុមកម្មករនិយាយថាការចែវទូកប្រមូលកាកសំណល់និងកាប់ព្រៃដឹកជញ្ជូនចេញពីក្នុងស្ទឹងទូកមាសនេះមានការពិបាកណាស់ព្រោះទឹកក៏ជ្រៅហើយបើមិនប្រមូលសំរាមគេបោះចោលរាយប៉ាយចេញពីស្ទឹងចេញអស់ទេពិតជាទឹកនៅក្នុងស្ទឹងមានក្លិនអាក្រក់សារជាថ្មីហើយ។ បើយោងតាមការអោយដឹងពីពលរដ្ឋម្នាក់ឈ្មោះ ចាន់ ម៉ន ភេទប្រុសអាយុ៦៨ឆ្នាំនៅភូមិព្រៃចេក,ឃុំទូកមាសខាងលិច បាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី4ខែតុលា ថានៅក្នុងស្ទឹងទូកមាសសំបូរដោយកាកសំណល់ចំរុះត្រូវបានគេវិចខ្ចប់និងបង្ហូរទឹកអាក្លិនអាក្រក់បោះចោលនៅក្នុងស្ទឹង។ ពលរដ្ឋឈ្មោះចាន់ម៉ននិយាយថាទឹកនៅក្នុងស្ទឹងទូកមាសជាទូទៅប្រជាពលប្រើប្រាស់ជាការចាំបាច់។តែឈ្មោះចាន់ម៉ននិយាយថាដោយសាតែមានកាកសំណល់នៅក្នុងស្ទឹងច្រើនពេកកាលពីថ្ងៃទី០១ខែតុលា ឆ្នាំ២០២០នេះអាជ្ញាធរស្រុកបន្ទាយមាសបានបើកយុទ្ធនាការប្រមូលកាកសំណល់ម្ដងរួចហើយក្នុងនោះមានមន្ត្រីរាជការមកពីអង្គភាពផ្សេងៗគ្នារួមទាំងកូនសិស្សសាលាវិឡាល័យទូកមាសទៀតផងប៉ុន្តែប្រមូលចេញពីស្ទឹងមិនទាន់បានអស់។ លោកមួងនឿនអភិបាលស្រុកបន្ទាយមាស បានប្រាប់អោយដឹងថាកាកសំណល់ដែលគេបោះចោលនៅក្នុងស្ទឹងនេះអាជ្ញាធរបានបើកយុទ្ធនាការប្រមូលម្ដងហើយប៉ុន្តែការប្រមូលនេះមិនទាន់បានល្អស្អាត។ លោកបន្តថាកម្មកររបស់អគ្គិសនីនិងទឹកស្អាតកំពុងបន្តប្រមូលនិងកាប់ព្រៃសំអាតនៅក្នុងស្ទឹងនេះចេញម្ដង។ ទោះជាបែបណាការចែវទូករបស់ក្រុមកម្មករមិនទាន់បានប្រមូលស្អាតនៅឡើយទេព្រោះទឹកនៅក្នុងស្ទឹងមួយនេះមានបង្គន់អនាម័យជាច្រើនត្រូវបានគេបង្ហូរឲ្យហូរចូលមកក្នុងស្ទឹងហើយមានក្រុមហ៊ុនទឹកសុទ្ធពីកន្លែងផ្សេងៗគ្នាកំពុងយកទឹកនៅក្នុងស្ទឹងនេះធ្វើអាជីវកម្ម៕ ដោយ៖កែវ ឆាត(កែសម្រួលដោយ មណ្ឌល កែវ)
  • មានវីដេអូរ​៖ បើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែ ប្រវែងជាង១៣គ.ម ក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០)៖ផ្លូវមួយខ្សែដែលមាន ប្រវែង១៣គ.មកន្លះ ចាប់ពីព្រំប្រទល់នៃសង្កាត់ព្រះពន្លា ទៅភូមិបង្រោះ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណនេះត្រូវបានបើកការដ្ឋានស្ថាបនា កាលពី ម្សិលម៉ិញ ក្រោមអធិបតីភាពឯ.ឧ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជួយសម្រួលរាល់ផលប៉ះពាល់លើការស្ថាបនាផ្លូវនេះ ដោយផ្លូវមួយខ្សែនេះជាប្រយោជនរួមសម្រាប់បងប្អូននៅមូលដ្ឋានធ្វើដំណើរ ដឹកជញ្ជូនទំនិញ កសិផលផ្សេងៗ ពិសេសបង្កភាពងាយស្រួលដល់សិស្សា នុសិស្សទៅសិក្សារៀនសូត្រ។ ឯកឧត្ដម បន្តថា សមិទ្ធផលទាំងនេះ កើតចេញដោយ កត្តាសុខសន្តិភាព សន្តិភាពបាននាំមកនូវការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ នេះក៏ដោយសារកាដឹកនាំដ៏ឈ្លាសវៃរបស់មគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជាសម្តេចតេជោ ហ៊ុន សែន។ លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានបញ្ជាក់ឲ្យដឹងថា ផ្លូវមួយខ្សែនេះពិតជាមានសារៈសំខាន់ណាស់ចំពោះបងប្អូនពលរដ្ឋនៅមូលដ្ឋានធ្វើដំណើរ ប្រកបរបរកស៊ី ឬដឹកទំនិញ កសិផលផ្សេង ឬទៅលក់ដូរឥវ៉ាន់នៅទីផ្សារក្នុងទីរួមខេត្ត។ ដោយផ្លូវមួយខ្សែនេះ មានភាពលំបាកជាច្រើនឆ្នាំមកហើយ ដោយរដូវវស្សាដក់ទឹក រអិលពិបាកធ្វើដំណើរ ពិសេសសិស្សានុសិស្សធ្វើដំណើរតទៅរៀនជាដើម ហើយនៅរដូវប្រាំងវិញមានដីភាពហុយខ្លាំង។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋនៅភូមិកំព្រីងគាត់មានសេចក្តីត្រេកអរយ៉ាងក្រៃលែង ជាមួយនិង ការស្ថាបនាផ្លូវនេះ […]
  • រដ្ឋមន្ត្រីព័ត៌មានថា មានកាសែតគ្មានវិជ្ជាជីវៈ បង្កភាពរញ៉េ រញ៉ៃសុំលុយកាក់ ពីម្ចាស់សហគ្រាសធុនតូច និងមធ្យម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៥ ខែតុលានេះថា នៅក្នុងការប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោ បាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យមសំណូម ពរជាច្រើនរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យមគឺសកម្ម ភាពរញីរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកា សែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬ ទូរសព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុកដោយគ្មានរបៀបវារៈទៀងទាត់ តែទៀងទាត់ក្នុងការចុះសុំលុយ ផ្សាយអត់យល់ច្បាប់ពាណិជ្ជកម្ម និង លិខិតបទដ្ឋាន ឬ បច្ចេកទេសអីទាំងអស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបររបស់សហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរថា ” ខ្ញុំសង្ឃឹម ថា អ្នកកាសែតទាំងអស់ នឹងខិតខំចៀសវាងពីការប្រព្រឹត្តបែបខាងលើ ហើយ រួមគ្នាកម្ចាត់អោយបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌ មានវិជ្ជាជីវៈទាំងអស់ក្នុងប្រទេសកម្ពុជាយើង។ ខ្ញុំសូមរំលឹកសហសេវិកទាំងអស់ពីសម្តីដែលខ្ញុំបានស្រង់ពីរឿង Animal Farm ដែលសត្វលើកពាក្យស្លោកថា «ជើង ៤ ល្អ ជើង ២ អាក្រក់»៕    
  • ឯ.ឧ ហ៊ុន ម៉ានី កត់សម្គាល់ភាពជោគជ័យរបស់រាជរដ្ឋាភិ បាលក្នុងការគ្រប់គ្រងផលប៉ះពាល់កូវីដ-១៩ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក រដ្ឋសភាពេលផ្តើមសម័យប្រជុំ ចំនួន ១១៧រូប។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានឡើងធ្វើបទអន្តរាគមន៍ ដោយមានប្រសាសន៍កត់សម្គាល់អំពីភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទាំងលើផ្នែកសុខភាពសាធារណៈ ទាំងសេដ្ឋកិច្ច ជាពិសេសលើការរៀបចំកញ្ចប់ថវិការរបស់រាជរដ្ឋាភិបាលសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលបានបាត់បង់ចំណូលប្រចាំខែរបស់ខ្លួនដោយសារវិបត្តិកូវីដ ១៩ ក្នុងនោះរួមមានបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច កម្មករ កម្មការិនីក្នុងវិស័យកាត់ដេរ និងការឈានដល់ការ ឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរង គ្រោះ ដែលគិតមកដល់ ពេលនេះបានជាង ៦៣១,០០១ គ្រួសារ ។ ឯកឧត្តម បានលើកឡើងថា៖ «ខណៈដែលជីវភាពប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋរងការប៉ះពាល់ មិនមានគណ បក្សណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលនៅជាប់ជាមួយប្រជាពលរដ្ឋ។» ឯកឧត្តម ហ៊ុន ម៉ានី បានសំណូមពរដល់បងប្អូនប្រជា ពល រដ្ឋទាំងអស់ សូមបន្តជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ […]
  • គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ សម្រាប់ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស បានបង្ហាញថាប្រជាពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៨.៧៣៧ នាក់ អ្នកដែលនឹងត្រូវលុប ឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន១៥.០៨៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១២.៤៤៨ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១៤.៣៤០នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សូមអញ្ជើញប្រជាពលរដ្ឋទាំង អស់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុង ក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គងចុះ ឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ ទៅ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) និងប្រជាពលរដ្ឋដែលមិនធ្លាប់ ចុះឈ្មោះបោះឆ្នោតពីមុន៕  
  • តុលាការក្រុងភ្នំពេញសម្រេចឲ្យលោក សុវណ្ណ រិទ្ធី មានសេរី ភាពឡើងវិញ ដោយកាត់ទោស១៨ខែ អនុវត្ត៥ខែ ២៨ ថ្ងៃ ទោសនៅសល់ត្រូវព្យួរ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។ បើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ រហូត មកដល់ពេលនេះ មានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះត្រូវមានសេរីភាពឡើងវិញ។ លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកត្រូវបានតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមានចលាចលក្នុងសង្គម» និងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ ដឹកនាំរាជរដ្ឋាភិបាល៕
  • ក្រសួងធនធានទឹក ប្រកាសឲ្យពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចន្លោះពីថ្ងៃទី៧ ដល់ទី៩តុលានេះ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះបានប្រកាសឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ខណៈដែលកម្ពុជានឹងទទួលរងសម្ពាធទាបពីមកពីសមុទ្រចិនខាងត្បូង។ ការទទួលរងឥទ្ធិពលនេះនឹងបណ្តាឲ្យខេត្តស្ទើទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នឹងមានភ្លៀងធ្លាក់ និងខ្យល់កើនឡើង។ ចំពោះបណ្តារាជធានីខេត្តនៅភាគខាងត្បូង និងខេត្តភាគខាងកើតជាប់ប្រទេសវៀត ណាមនិងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធញលាក់ច្រើន ដែលធ្វើឲ្យទីទំនាបក្បែផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ ដែលនៅក្នុងភូមិសាស្រ្តនៃបណ្តាខេត្តទាំងនោះ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃ សមុទ្រ អាចមានភ្លៀង ខ្យល់បកបោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)