សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យប់មិញថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១លានដូស នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី០៨ ខែ មិថុនានេះ។
បើតាមសម្ដេចតេជោ វ៉ាក់សាំងមួយលានដូស
ក្នុងនោះ៥០ម៉ឺនដូស ជាវ៉ាក់សាំងស៊ីណូវ៉ាក់ និង៥០ម៉ឺនដូស ជាវ៉ាក់សាំងស៊ីណូហ្វាម។
សូមជម្រាបថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់ទៀត ក្នុងនោះ
១លានដូស មកដល់ថ្ងៃទី១២ មិថុនា និង ១លានដូស មកដល់ថ្ងៃទី១៩ មិថុនា៕






