ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកសុខុមាលភាពសង្គម និងការអភិវឌ្ឍ លើកទី ១១ តាមរយៈអនឡាញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារ និងផ្តល់អំណាចដល់ក្រុមងាយរងគ្រោះ តាមរយៈគំនិតផ្តួចផ្តើមគ្រប់ជ្រុងជ្រោយ និងការសម្របសម្រួលនានា។






