រដ្ឋបាលខណ្ឌឬស្សីកែវ បានជូនដំណឹង ពីកាលបរិច្ឆេទនៃយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី៩ មិថុនាតទៅ នៅទីតាំងចំនួន ០២ មានដូចខាងក្រោម ៖
១/ វត្តឧត្តរាវត្តី សង្កាត់ប្ញស្សីកែវ
២/ សាលាបឋមសិក្សាចំរើនរដ្ឋ សង្កាត់ស្វាយប៉ាក
សូមបងប្អូនអញ្ជើញមកទទួលការចាក់វាក់សាំង (ដូសទី២) តាមកាលកំណត់រៀងៗខ្លួន និងសូមភ្ជាប់មកនូវ ប័ណ្ណចាក់វាក់សាំងលើកទី២ និងឯកសារអត្តសញ្ញាប័ណ្ណ ឬលិខិត ឆ្លងដែនជាដើម៕






