នៅរសៀលថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថា នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍអគ្គិសនីអាស៊ាន-ចិន ឆ្នាំ២០២៣។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានស្វាគមន៍កិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយចិន ដើម្បីដោះស្រាយការប្រឈមនានា ក្នុងការស្វែងរកការតភ្ជាប់ថាមពលទៅវិញទៅមក និងគាំទ្រដល់សន្តិសុខថាមពលរយៈពេលវែងរបស់អាស៊ាន និងការផ្លាស់ប្តូរថាមពលដ៏ត្រឹមត្រូវ។






