នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយការងារដែលរៀបចំដោយ លោកជំទាវ Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយអាស៊ាន-ចិន រួមទាំងសមិទ្ធផលដែលអាចសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចិន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាចុងខែកក្កដានេះ។






