នាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងការយល់ដឹងជាសាធារណៈនៃក្រសួងទេសចរណ៍ ចាប់ផ្តើមទទួលចុះឈ្មោះដំណើរកំសាន្តទៅកាន់ខេត្តសៀមរាប ដោយផ្តល់សេវាទេសចរណ៏ជាកញ្ចប់។
នាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក បានបញ្ជាក់ថា តាមរយៈកញ្ចប់សេវាកំសាន្តក្នុងស្រុកនេះ នឹងផ្តល់នូវបទពិសោធន៍ល្អៗ ថ្មីៗ ក្នុងដើរកំសាន្តទៅកាន់កន្លែងថ្មីៗ នៅក្នុងខេត្តសៀមរាប។
នាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក ឲ្យដឹងថា សម្រាប់កញ្ចប់រយៈពេល ៣ថ្ងៃ ២យប់ ចំណាយត្រឹមតែ ៩៥ដុល្លារ ដោយក្រុមទី១ចេញដំណើរថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ និងក្រុមទី២៖ ចេញដំណើរថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
កញ្ចប់ដំណើរកំសាន្តនេះ បូករួមទាំងមធ្យោបាយធ្វើដំណើរដោយរថយន្តទេសចរណ៍ទំនើប ដែលមានផាសុកភាពសម្រាប់ទៅ-មក និងជូនដើរកម្សាន្ត អាហារគ្រប់ពេលឆ្ងាញ់ និងមានអនាម័យ មានមគ្គុទ្ទេសក៍ ឬអ្នកដឹកនាំភ្ងៀវប្រកបដោយវិជ្ជាជីវះច្បាស់លាស់ និងមានអនុវត្តវិធានការពារជម្ងឺកូវិដ១៩។
នេះជាការជំរុញទេសចរក្នុងស្រុក ឲ្យកាន់តែរស់រវើកថែមទៀត គ្រាដែលទេសចរណ៏បរទេសធ្លាក់ចុះ ដោយសារការបិទព្រំដែន និងជំងឺឆ្លងកូវីដ-១៩៕
សំ វណ្ណា