ព្យុះជាបន្តបន្ទាប់ ដែលបានវាយលុករដ្ឋកាលីហ្វ័រញ៉ា បានបណ្តាលឱ្យមានទឹកជំនន់ និងការបំផ្លិចបំផ្លាញនៅទូទាំងឆ្នេរសមុទ្រភាគខាងលិចរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែទឹកជំនន់នោះ ក៏បានជួយជំរុញការផ្គត់ផ្គង់ទឹករបស់រដ្ឋ បន្ទាប់ពីគ្រោះរាំងស្ងួតអស់ជាច្រើនឆ្នាំ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ក្រុមអ្នកឃ្លាំមើលគ្រោះរាំងស្ងួតរបស់សហរដ្ឋអាមេរិក បានបង្ហាញថា រដ្ឋលែងមានតំបន់ណាដែលស្ថិតនៅក្រោមគ្រោះរាំងស្ងួត “ខ្លាំង” ទៀតហើយ ហើយរដ្ឋច្រើនជាង៩៩ ភាគរយ ស្ថិតក្រោមលក្ខខណ្ឌ ស្ងួតមិនធម្មតា” ទៅ ជា”កម្រិតមធ្យម”។
ភ្លៀងធ្លាក់ជាច្រើនសប្តាហ៍ បានធ្វើឱ្យរដ្ឋកាលីហ្វ័រញ៉ាមានទឹកប្រមាណ១២១ពាន់ពាន់លានលីត្រ ដែលធ្វើឱ្យស្តុកទឹកនៅក្នុងអាងស្តុកទឹកដ៏ធំបំផុតទាំងពីររបស់រដ្ឋកើនឡើង ៦៦ភាគរយ៕
ប្រែសម្រួលដោយ: ជ ង៉ា






