ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះបានប្រកាសឲ្យពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ខណៈដែលកម្ពុជានឹងទទួលរងសម្ពាធទាបពីមកពីសមុទ្រចិនខាងត្បូង។
ការទទួលរងឥទ្ធិពលនេះនឹងបណ្តាឲ្យខេត្តស្ទើទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នឹងមានភ្លៀងធ្លាក់ និងខ្យល់កើនឡើង។
ចំពោះបណ្តារាជធានីខេត្តនៅភាគខាងត្បូង និងខេត្តភាគខាងកើតជាប់ប្រទេសវៀត ណាមនិងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធញលាក់ច្រើន ដែលធ្វើឲ្យទីទំនាបក្បែផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ ដែលនៅក្នុងភូមិសាស្រ្តនៃបណ្តាខេត្តទាំងនោះ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ នៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃ សមុទ្រ អាចមានភ្លៀង ខ្យល់បកបោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕






