ប៉ូលិសចរាចរណ៍ក្នុងតំបន់បាននិយាយថា មនុស្ស១០ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ នៅពេលដែលរថយន្ត ក្រុងមួយគ្រឿងបានបើកក្នុងល្បឿនលឿនបានបាត់បង់ការគ្រប់គ្រង ហើយបានជ្រុលទៅបុករថយន្តកុងតឺន័រនៅលើផ្លូវល្បឿនលឿនមួយក្នុងរដ្ឋ អូហ្គុន(Ogun) ភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា។
លោក អាមេដ អ៊ូម៉ា ( Ahmed Umar) មេបញ្ជាការផ្នែកនៃអង្គភាពសុវត្ថិភាពផ្លូវសហព័ន្ធនៅ រដ្ឋអូហ្គុនបានប្រាប់អ្នកយកព័ត៌មានរបស់រដ្ឋថា មនុស្សសរុបចំនួន ១៩នាក់បានស្ថិតក្នុងគ្រោះថ្នាក់នេះ។
លោកបានបន្តថាហេតុការណ៍នេះកើតឡើង ដោយសាររថយន្តដឹកទំនិញបានជួបប្រទះនឹងការបែកកង់ ហើយចតនៅលើផ្លូវដោយមិនបង្ហាញសញ្ញាប្រុងប្រយ័ត្នចំពោះរថយន្តដែលមកដល់ ខណៈដែលរថយន្តក្រុងបានបាត់បង់ការគ្រប់ គ្រងដោយសារតែល្បឿនលឿនពេក ហើយបានបុករថយន្តដឹកទំនិញពេញទំហឹង។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់ត្រូវបានរាយការណ៍ជាញឹកញាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជារឿយៗបណ្តាលមកពីការផ្ទុកលើសទម្ងន់ ស្ថានភាពផ្លូវមិនល្អ និងការបើកបរមិនប្រុងប្រយ័ត្ន៕






