(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១)៖ រដ្ឋបាលក្រុងសិរីសោភ័ណ តម្រូវឲ្យអាជីវករផ្សារចំការគរ និងតាមផ្ទះល្វែងបែរមុខមកផ្សារចំការគរទាំងអស់ ត្រូវធ្វើតេស្ដរកមេរោគកូវីដ១៩។
ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា គណៈអភិបាលក្រុងសូមជម្រាបជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋដែល ប្រកបអាជីវកម្មក្នុងផ្សារចំការគរ និងតាមផ្ទះ ល្វែង បែរមុខមកផ្សារចំការគរទាំងអស់ ឲ្យបានជ្រាបថា ចំពោះអាជីវករក្នុងផ្សារ និងអាជីវករតាមផ្ទះល្វែង ដែលមិនទាន់បានមកយកសំណាកតេស្ដរហ័ស (Rapid Test) នៅក្នុងផ្សារ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។
រដ្ឋបាលក្រុងសូមអញ្ជើញ លោក លោកស្រី អាជីវករទាំងអស់មកយកសំណាកតេស្តរហ័ស(Rapid Test)នៅផ្សារចំការគរ(ហៅផ្សារ ថ្មី) មានរយៈពេល ចំនួន១ថ្ងៃបន្តទៀត គឺថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ចាប់ពីម៉ោង៨ព្រឹកតទៅ ។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថា បង ប្អូនប្រជាពលរដ្ឋ ដែល ប្រកបអាជីវកម្មទាំងអស់នឹងចូលរួមសហការ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-19 ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
បញ្ជាក់៖ក្នុងករណីបងប្អូនអាជីករណាមិនព្រមយកសំណាកតេស្តរហ័ស(Rapid Test)គឺមិនអនុញ្ញាតអោយប្រកបអាជីវកម្មលក់ដូរក្នុងផ្សារឡើយ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)