ភ្នំពេញ ៖ មនុស្ស៣នាក់បានស្លាប់ និងរបួសធ្ងន់៤នាក់(ស្រី២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០២ មិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៧នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៦លើក ៕





