សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការ ជ្រើសរើសមន្ត្រីរាជការ គឺត្រូវតែបញ្ជាក់ឲ្យបានច្បាស់ លាស់ពីសមត្ថភាព និងការ វាយតម្លៃ វិភាគឲ្យបានច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ។ ថ្លែងក្នុងឱកាស នៃការអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរើសមន្រ្តីថ្មី ត្រូវតែពិនិត្យមើលឲ្យច្បាស់ ថា តើជាតម្រូវការចាំបាច់រឺទេ ពិសេសការរើសមន្រ្តីថ្មី ត្រូវតែបញ្ចប់ការវិភាគ វាយតម្លៃច្បាស់ លាស់។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើទៅបណ្តាក្រសួងស្ថាប័នទាំងអស់ត្រូវរួមគ្នាអនុវត្តន៍។
ទន្ទឹមនឹងនេះដែរ សម្តេចធិបតីបានផ្តល់អនុសាសន៍ឲ្យបន្តយក ចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានផ្តល់គោលការណ៍អនុញ្ញាត ផ្អែកលើនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន។ ពោលគឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត” ព្រមទាំងជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីបច្ចេកទេស/មន្ត្រីជំនាញ ដែលធានាឱ្យបាន “ការបំពេញ ឱ្យត្រូវ ថែរក្សាឱ្យនៅ។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តអាទិភាព ក្នុងការកែទំរង់ រដ្ឋ បាលសាធារណៈ តាមរយៈការពង្រឹងសមត្ថភាពរបស់មន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីការបំពេញ ការងារប្រសិទ្ធភាពការងារ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាន បានបន្តធ្វើប្រតិភូកម្មអំណាច និងថវិកាទៅថ្នាក់ក្រោមជាតិ ដើម្បីថ្នាក់ក្រោម ជាតិអាចមានលទ្ធភាពដោះស្រាយបញ្ហានៅមូលដ្ឋានបានយ៉ាង លឿនរហ័ស និងមានប្រសិទ្ធភាព៕






