កំពង់ស្ពឺ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វ៉េង សាខុន បានចុះពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោក ជា អឿន នៅភូមិត្រាំរនាប ឃុំអង្គពពេល ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្ន លោក ជា អឿន មានស្រះចិញ្ចឹមធំៗ ៣ កំពុងដំណើរការចិញ្ចឹមតែ ២ស្រះដោយដាក់កូនចិញ្ចឹមចំនួន ៧០ ០០០កូន កូនបង្កងតម្លៃ ៥០០រៀល/ក្បាល នៅមិនទាន់បានប្រមូលផលនៅឡើយ។
លោកសង្ឃឹមថា នឹងទទួលបានចំណូលល្អ ដោយសារជាបង្កងទឹកសាបមានទីផ្សារល្អ និងជាពិសេសការចិញ្ចឹមបែបធម្មជាតិ។
លោក នឹងពង្រីកការចិញ្ចឹមបង្កងបន្ថែមទៀត នាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងផ្តល់កំលាំងចិត្តលោកពូបន្ថែមទៀត ដើម្បីភាព ជោគជ័យនាពេលអនាគត ជាអ្នកផ្គត់ផ្គង់បង្កងទឹកសាបម្នាក់ និងជាអ្នកផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមបង្កងទឹកសាបមួយរូបផងដែរ៕
ក្រសួងកសិកម្ម
សំ វណ្ណា







