នៅក្នុងសារសំឡេង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល ១៥ថ្ងៃ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
សម្ដេចបានបញ្ជាក់ដែរថា ប្រសិនណាបើមានករណីចាំបាច់សូមប្រជាពលរដ្ឋនៅក្នុងផ្ទះ កុំធ្វើដំណើរចេញក្រៅ។