រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យរៀបចំទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌឲ្យបានត្រឹមត្រូវ ព្រោះបុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៊ិនទ្រី មួយចំនួន ត្រូវឈប់សម្រាកពីការងារ។
ក្នុងសេចក្តសីជូនដំណឹងចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានី រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន។
សូមអានបន្ថែមនូវសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម ៖






